បរទេស៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាបង្វែរគោលដៅមួយទៀតសម្រាប់កីឡាករបែលហ្សិក Youri Tielemans ប្រសិនពួកគេមិនអាចចុះហត្ថលេខានាំយក Frenkie de Jongមកកាន់ទឹកដី Old Trafford បាន ។មានន័យថាកីឡាករសញ្ជាតិបែលហ្ស៊ិកដែលកំពុង​លេងអោយក្រុមLeicester City គឺជាជម្រើសសម្រាប់ ដំណោះស្រាយដ៏ល្អនៅពេលនេះ យោងគេហទំព័រ  ​The Daily Mirror បានចុះផ្សាយ។

Arsenal Expected to Quickly Wrap up Youri Tielemans Deal

បន្ទាប់ពីការចាកចេញជាលើកទីពីររបស់ខ្សែបម្រើកណ្តាលPaul Pogba ក្រុមលោកក្រុមលោកik Ten Hag មានបំណងចង់ផ្ទេរយកកីឡាករ​ដែល​មានសមត្ថភាពជំនួសមកវិញដើម្បីពង្រឹងក្រុមមុនរដូវកាលថ្មីចាប់ផ្តើម  ហើយគោលដៅចម្បងរបស់ពួកគេគឺខ្សែ​បម្រើអន្តរជាតិ​ហូឡង់ Frenkie de Jong​របស់ក្រុមBarcelona នេះតែម្តង ។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន ក្លឹបអង់គ្លេសបានផ្តល់សំណើរលើកចុងក្រោយប្រមាណ៨៥ លានអឺរ៉ូសម្រាប់សម្រាប់​អតីតយុវជន​ក្លឹបAjaxរូបនេះប៉ុន្តែត្រូវបានក្រុមអ្នកមានបុណ្យ Barcelona បដិសេធ​ ។

Leicester resigned to losing Youri Tielemans this summer

សម្រាប់កីឡាករអន្តរជាតិបែលហ្សិក Youri Tielemans វ័យ ២៥ ឆ្នាំ​មានបំណងចង់ចាកចេញពីLeicester City ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីបាន​ធ្វើអោយមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន ។ទោះយ៉ាងណាTielemans មានតម្លៃខ្លួនប្រមាណ ៥៤.៤ លានអឺរ៉ូ នេះបើយោងតាម ​​BeSoccer Pro​បានចុះផ្សាយ៕

 

ប្រភពព័ត៍មាន៖ Besoccer