បរទេស៖ លោក Gabriel Agbonlahor ជឿជាក់ថាខ្សែការពារស្លាបស្តាំ Liverpool កីឡាករ Trent Alexander-Arnold មិនមែនជាជម្រើសត្រឹម​ត្រូវដែល​ក្រុមគួរ​ដាក់​អោយរូបគេលេងនៅតំបន់បម្រើនោះទេ។ អតីតខ្សែប្រយុទ្ធ Aston Villa បានបង្ហាញមតិយល់ឃើញថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ទោះបីជា​បាន​លេង​នៅតួនាទីនោះសម្រាប់ក្រុមតោកំណាចអង់គ្លេស ប៉ុន្តែArnold មិនមែនជាជម្រើសនិងជាដំណោះស្រាយសមស្របបំផុតចំពោះបញ្ហាខ្សែ​បម្រើរបស់ ​Liverpool​​ នោះទេ។

Gabby Agbonlahor tells Villarreal to target Liverpool 'weakness' | Football  | Metro News

ទោះយ៉ាងណា Alexander-Arnoldបានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមលោក Jurgen Klopp ក្រោយបង្កើតឪកាសបញ្ចប់ទីបានរហូតដល់ទៅ១២ដង កាល​ពីរដូវកាលមុន។ ទោះបីជាមានការច្នៃប្រឌិតអោយArnold លេងនៅតំបន់បម្រើស្លាបស្តាំជាច្រើនលើកនិង ខុសពីតួនាទីចាស់កន្លងមកសម្រាប់គ្រូបង្វឹក​លោក Jurgen Klopp បានបន្តមិនយល់ស្របនិងច្រានចោលការ អះអាងបែបនេះ ដោយគ្រាន់តែផ្តល់តួនាទីលេងសម្រាប់កីឡាករដែលរូប​លោក​ពេញចិត្ត ខណៈសាម៉ីខ្លួនក៏ចង់លេងដូចគ្នាដែរនោះ។

Gabriel Agbonlahor 'falling over' photo from Aston Villa v Liverpool in  2014 finally released | GiveMeSport

ទោះយ៉ាងណា  Agbonlahor ជឿជាក់ថាការដាក់អោយ Alexander-Arnold លេងនៅក្នុងតួនាទីជាខ្សែបម្រើគឺមានភាពឆ្ងាយបន្តិចពីទម្រង់ដើម។ ហើយជឿ​ជាក់​ថាកីឡាករ​ជម្រើស​ជាតិ​អង់គ្លេសរូបនេះ​ត្រូវ​ការ​ស្វែងយល់ពីលក្ខណៈលេងបន្ថែម​ទៀត​​ ដើម្បី​ធ្វើ​បាន​ល្អ​ក្នុង​តំណែងមួយ​នោះប៉ុន្តែត្រូវប្រើពេលច្រើន​បន្ថែម​ទៀត៕

 

ប្រភពព័ត៍មាន៖ Sportskeeda