បរទេស៖ ក្លឹបមេឃខៀវ Man. City កំពុងប្រជែង​ជាមួយ Chelsea និង Barcelona ដើម្បីចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Jules Kounde របស់ Sevilla មក​រួមក្រុម។

Jules Kounde growing frustrated with lack of action from Chelsea

កីឡាករវ័យ ២៣ ឆ្នាំរូបនេះមានគោលបំណងក្នុងការចាកចេញពីក្លឹបនៅលីកកំពូល La Liga នៅរដូវក្តៅនេះ ដោយរូបគេចង់លេង​អោយក្រុម​ដែលមានការប្រកួតប្រជែងនៅលីកកំពូលផ្សេងទៀត។Koundeកីឡាករអន្តរជាតិបារំាងគឺជាគោលដៅចង់បានយ៉ាងយូរណាស់មកហើយរបស់ Chelsea ដែលចង់បានអតីតកីឡាករBordaux មកជំនួសតំណែង Antonio Rudiger និង Andreas Christensen ដែលបានចាកចេញ ស្របពេល​កន្ល​ង​មកBarcelona ក៏បានបង្ហាញការចង់បានកីឡាករដែលមានតម្លៃខ្លួន ៥៥ លានផោនរូបនេះផងដែរ។

Chelsea are still negotiating for Sevilla star Jules Kounde

ប្រភពពីManchester Evening News បានអះអាងថាក្រុមជើងឯកអង់គ្លេស Man City គឺជាក្លឹបចុងក្រោយគេដែលចង់បាន Kounមករួមក្រុម  ប្រសិន​ពួកគេឈានដល់កិច្ចព្រមព្រៀងលក់ Nathan Ake ទៅឱ្យ Chelsea ខណៈខ្សែការពារវ័យត្រឹមតែ ២០ឆ្នាំរបស់ RB Leipzigគឺ Josko Gvardiol ជា​គោលដៅ​ផ្ទេរសម្រាប់ក្រុមលោក។បច្ចុប្បន្នKounde នៅមានកុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយក្រុមលោកJulien Lopetegui៕

 

ប្រភពព័ត៍មាន៖ Sportsmole