បរទេស៖​ Man. United ខិតយ៉ាងប្រកៀកទៅនិងការ​បញ្ចប់​កិច្ច​ព្រម​ព្រៀងផ្ទេរយកអ្នកចាំទី Thomas Strakosha មករួមក្រុមក្រោយកិច្ចសន្យារបស់ខ្លួនជាមួយ​ក្លឹប ​Lazio ឈានដល់ទីបញ្ចប់នៅចុងខែមិថុនា។ក្រៅ​លេងក្នុងលក្ខណ្ឌខ្ចី​ជើង​នៅ Salernitana កាលពីរដូវកាល២០១៥-២០១៦ កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេលទាំងអស់លេងអោយ Lazio ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន ២០៨ លើកគ្រប់ការប្រកួត​ទាំង​អស់។

Manchester United 'closing in on deal for Thomas Strakosha' - Sports Mole

កីឡាករដែលលេងអោយជម្រើសជាតិអាល់បានីបាន១៩លើកកន្លងមក កាលពីពេលថ្មីៗនេះ Chelsea ក៏ចាប់អារម្មណ៏និងសមត្ថភាពរបស់ Strakosha​ផងដែរ ប៉ុន្តែយោងការចុះផ្សាយរបស់គេហទំព័រ talkSPORT បានលើកឡើងថាក្រុមជើងឯកអង់គ្លេស២០សម័យ Man United និងចុះហត្ថ​លេខា​នាំយក​រូបគេមករួមក្រុមក្នុងពេលឆាប់ៗនេះ។

Man United close in on free transfer for goalkeeper Thomas Strakosha — he  could fit Ten Hag's

Man United បានសម្លឹងរកអ្នកចាំទីដៃទី២ក្រោយអនុញ្ញាតិអោយ Dean Hendersonផ្លាស់ទៅ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើង​សម្រា​ប់​រដូវកាលថ្មីខណៈ David de Gea រំពឹងថានឹងបន្តរក្សាតំណែងដៃទី១ នៅអាណត្តិក្រោយម្តងទៀត ។រីឯTom Heaton គឺជាជម្រើសទី៣តែម្នាក់គាត់ ខណៈ Lee Grant បានចូលនិវត្តន៍ពីបាល់ទាត់កាលពីដើមរដូវក្តៅនេះទៅហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole