បរទេស៖ Ben Chilwell របស់ក្រុមតោខៀវ Chelsea មានបំណងចង់ជាប់ជម្រើស១១នាក់ដំបូងសម្រាប់ខ្សែការពារឆ្វេងអោយក្រុមតោកំណាចអង់គ្លេសនៅ​ព្រឹត្តការណ៏ World Cup ២០២២ក្រោយចាប់ផ្តើមអាជីពជាមួយក្លឹបដ៏លំបាកនាពេលកន្លងមក។

Ben Chilwell targets starting spot at World Cup after 'difficult' period in  career - BBC Sport

កីឡាករវ័យ២៥ ឆ្នាំរូបនេះត្រូវបានជ្រើសរើសក្នុងក្រុមរបស់​អ្នកចាត់ការ Gareth Southgateប៉ុន្តែមិនបានលេងទេសម្រាប់ការប្រកួត Euro 2020 ដែលបានពន្យារពេលនោះ។ ​និងក្រោយមកទៀតអតីត​កីឡាករ​Leicester City បានជួបប្រទះបញ្ហារបួស និង បានខកខានបង្ហាញខ្លួនសម្រាប់ក្លឹបដែល​មានមូលដ្ឋាននៅទីក្រុង​ឡុងដ៏ភាគខាង​លិច​រយៈ​ពេល ៦ ខែបន្ទាប់​ពីទទួលការវះកាត់ជង្គង់។

Opinion: Ben Chilwell's turnaround has been more than admirable – Talk  Chelsea

Chilwell ដែលបានឈ្នះ Champions League ជាមួយ Chelsea ក្នុងឆ្នាំ ២០២១ Chilwell បានបង្ហាញខ្លួនចុងក្រោយក្នុងនាមកីឡាករបម្រុង​សម្រាប់​ការប្រកួតប្រកួតចុងក្រោយរបស់ Chelsea នៃរដូវកាលចាស់។អតីតកីឡាករ Leicester រូបនេះបានរងរបួសរហែកសរសៃពួរមុខ ក្នុងការប្រកួត Champions League ជាមួយJuventus កាលពីខែវិច្ឆិកាឆ្នាំមុន នៅដំណាក់កាល Chelsea បានឈរនៅកំពូលតារាង Premier League ។

8,661 Ben Chilwell Photos and Premium High Res Pictures - Getty Images

Chilwell បច្ចុប្បន្នគឺ​ជា​ផ្នែកមួយនៃក្រុម Chelsea ដែល​និងធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បីចូលរួមប្រកួតកំដៅសាច់ដុំ​មុន​រដូវ​កាលថ្មីចាប់ផ្តើម​ដោយ​កំពុងហ្វឹកហាត់នៅ UCLA ក្នុងទីក្រុង Los Angeles មុនពេលជួប Las Vegas, Charlotte និង Orlando ជាកន្លែងដែល​ពួកគេ​នឹង​ជួបជាមួយកាំភ្លើងធំ Arsenal នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC