បរទេស៖ Tyrell Malacia បាន​បង្ហាញពីអារម្មណ៏​សប្បាយ​ចិត្តជា​ខ្លាំង​ក្រោយសុបិន្តក្លាយជាការពិតក្រោយពីបាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​បិសាចក្រហម Man United ក្នុង​ការ​ទទួល​ជ័យ​ជម្នះដោយលទ្ធផល ៤ទល់និង០ លើ​ក្រុម Liverpool សម្រាប់ការប្រ​កួត​មិត្តភាពក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារម្សិល​មិញនេះ។

Manchester United make transfer swoop for Malacia after De Jong compromise  | Goal.com English Kuwait

Jadon Sancho, Fred, Anthony Martial និង Facundo Pellistri ជាកីឡា​ករ​ដែល​បានរកគ្រាប់បាល់សម្រាប់ការប្រកួត ទល់នឹង​ក្រុមលោក Jurgen Klopp ខណៈMan.Utd ចាប់ផ្តើមប្រកួតដ៏ល្អមុនរដូវកាលថ្មីចាប់ផ្តើម ។គួរបញ្ជាក់ថាMalaciaវ័យ២២ឆ្នាំ គឺជាសមាជិកថ្មីតែម្នាក់គត់របស់ Man United បន្ទាប់ពីលោកTen Hag បានចុះហត្ថលេខាផ្ទេរយក​កីឡាករសញ្ជាតិហូឡង់រូបនេះពី Feyenoord មក Old Trafford ។ខ្សែការពារឆ្វេងរូប​នេះបានចូ​ល​ជំនួស Luke Shaw ហើយបានចូល​លេងក្នុងតង់ទីពីរពេញម៉ោងទល់និងក្រុមជើងឯករង Champions League ។

Manchester United announce the signing of Tyrell Malacia from Feyenoord -  Football Today

Malacia សង្ឃឹមថានឹងទទួលបានឱកាសចាប់ផ្តើមចូលលេងពេល Man United បន្តត្រៀមលក្ខណៈប្រកួត ជាមួយ Melbourne Victory នៅថ្ងៃទី ១៥ ខែកក្កដានិងបន្តជួប Crystal Palace និង Aston Villa ក៏ធ្វើឡើងនៅប្រទេសអូស្ត្រាលីផងដែរ មុនពេលត្រឡប់ទៅអឺរ៉ុបវិញសម្រាប់ការប្រកួត​មិត្តភាពជាមួយ Atletico Madrid និង Rayo Vallecano ។ដូច្នេះMalacia និងត្រៀមធ្វើការប្រកួតប្រជែងជម្រើស១១នាក់ដំបូងជាមួយLuke  Shaw ខណៈ Alex Telles អាចនឹងត្រូវក្លឹបអនុញ្ញាតឱ្យចាកចេញមុនពេលទីផ្សារដោះដូរកីឡាករបិទបញ្ចប់មុនរដូវកាលថ្មីចាប់ផ្តើម៕

 

ប្រភពព័ត៍មាន៖ Sportsmole