បរទេស៖​ ក្លិប Tottenham បាន​បំពេញ​ការ​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Djed Spence ពី​ក្លិប Middlesbrough  ក្នុង​កិច្ច​សន្យារហូ​តដល់​ឆ្នាំ​២០២៧​។

Djed Spence - Player profile 22/23 | Transfermarkt

Spurs នឹង​ចំណាយ​លើ​តម្លៃខ្លួន​ជា​​បឋម​ចំនួន​១២,៥លានផោន ប៉ុន្តែ តម្លៃខ្លួន​នេះ អាច​នឹង​កើនដល់​២០​លានផោន (ស្មើ​​២៤លាន​ដុល្លារ​អាមេរិក) បើ​បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​។ ខ្សែ​​ការ​ពារ​ស្លាប​អន្តរ​ជាតិ​អង់គ្លេសអាយុក្រោម​​២១ឆ្នាំ​រូបនេះ បាន​ចំណាយ​ពេល​កាលពី​រដូវ​កាល​មុន ក្នុងនាម​ជា​​កីឡាករ​កម្ចី​នៅក្លិប Nottingham Forest និង​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ​កំពូល​តាម​រយៈ​វគ្គ Playoff​។​ រូប​​​គេ​បាន​ជាប់​ឈ្មោះ​ក្នុងក្រុម​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ​របស់​ក្រប​ខ័ណ្ឌ EFL Championship និង​​របស់​សមា​គម​កីឡាករ​បាល់ទាត់​អាជីព​។

Spence ដែល​បាន​ចូល​រួម​ជា​មួយនឹង​ក្លិប Middlesbrough ពី​ក្លិប Fulham ក្នុង​ឆ្នាំ​២០១៨ និង​បាន​បង្ហាញខ្លួន​៧០​លើក​សម្រាប់​ក្លិប​នេះ គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៦​របស់​ក្លិប Tottenham បន្ទាប់​ពី Richarlison, Yves Bissouma, Clément Lenglet, Fraser Forster និង Ivan Perisic​។ លោក Antonio Conte ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ បាន​កំណត់ការ​ទិញ​យក Spence ដោយ​សារ​តែ​រូប​លោក​ជឿជាក់​ថា កីឡាករ​រូបនេះ នឹង​ពង្រឹង​តំបន់​ការ​ពារ​ស្លាប​ ដោយ​សារ​តែ​ល្បឿន និង​ការ​ចូល​លេង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​គេ​៕

 

ប្រភពព័ត៍មាន៖ The Guardian