បរទេស៖ Fabinho បានបង្ហើបប្រាប់ថារូបគេធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលអតីតមិត្តក្រុម Sadio Mane អោយបន្តលេងនៅទឹកដីAnfield​មុន​ពេល​ដែលខ្សែប្រយុទ្ធសេណេហ្គាល់បានចុះហត្ថលេខាលើការផ្លាស់ប្តូរនារដូវក្តៅទៅកាន់ Bayern Munich ។

Fabinho reveals he tried to convince Sadio Mane to stay at Liverpool

គួរបញ្ជាក់ថា​កីឡាករ​អន្តរជាតិសេណេហ្គាល់Mane បាននាំមកនូវភាពជោគជ័យយ៉ាងខ្ពស់រយៈពេលប្រាំ​មួយឆ្នាំមុនពេលផ្ទេរទៅAllianz Arena ក្នុងតម្លៃ៣៥ លាន​ផោន។ ក្រោយការចាកចេញខ្សែបម្រើ-ការពារFabinho បានប្រាប់ The Athletic ថា : នៅចុងបញ្ចប់នៃរដូវកាលនេះ ខ្ញុំបាននិយាយច្រើនជាមួយ Sadio ។

Fabinho reveals attempt to convince Sadio Mane to stay - "We spoke a lot" -  Liverpool FC - This Is Anfield

គាត់បានប្រាប់ខ្ញុំអំពីស្ថានភាពដែលគាត់អាចចាកចេញ ។ ខ្ញុំតែងតែនិយាយទៅកាន់គាត់ថា Sadio នៅទីនេះ។ អ្នកអាចឈ្នះ Premier League និង Champions Leagueសូមកុំចាកចេញ” ប៉ុន្តែខ្ញុំគិតថាគាត់បានគិតរួចហើយ។ យើងត្រូវតែគោរពការសម្រេចចិត្ត។ ទោះយ៉ាងណាក្រោយការចាកចេញនេះ Fabinho បានលើកឡើង​ថា​កីឡាករ​ផ្សេង​ទៀត​អាចនិង​ឡើង​ជើង(ឡើងទម្រង់លេង)​ក្នុង​រដូវ​កាល​នេះ​ជាមួយការបញ្ចេញ​សមត្ថភាព​ជួយ​បំពេញ​ចន្លោះ​ដែល​បន្សល់​ទុក​ក្រោយ​ការ​ចាកចេញ​របស់ Mane៕

 

ប្រភពព័ត៍មាន៖ 90min