បរទេស៖ Bayern Munich បានបញ្ចប់ការចុះហត្ថលេខាផ្ឬេរយកខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ១៧ ឆ្នាំ Mathys Tel ពីក្លឹប Rennes នៅលីកកំពូល Ligue 1 បារាំងមករួមក្រុមហើយ។

OFFICIAL: Watford sign Rey Manaj from Barcelona - Barca Blaugranes

Tel ដែលបានដើរតួនាទីជាប្រធានក្រុមអាយុក្រោមកីឡាករជម្រើសអាយុក្រោម ១៧ ឆ្នាំរបស់បារាំងនៅពេលពួកគេឈ្នះជើងឯកអឺរ៉ុបក្នុងខែមិថុនាគឺជាសមាជិកថ្មីទី៥ របស់ Bayern Munich នៅរដូវក្តៅនេះខណៈ​ដែលពួកគេជឿថា Tel មានសមត្ថភាពនិងមកជំនួសតំណែង Lewandowski បាន។ នាយកផ្នែកកីឡារបស់ Bayern លោក Hasan Salihamidzic បាននិយាយថា Tel គឺជាកីឡាករ មានទេពកោសល្យម្នាក់ នៅអឺរ៉ុប” ហើយមានក្លឹបជាច្រើនដែលចង់ចុះហត្ថលេខាយករូបគេមករួមក្រុម។

Barça B 4-0 Badalona: A convincing win

រីឯលោក Julian Nagelsmann អ្នកចាត់ការទូទៅរបស់ Bayern Munich បានផ្តល់បទសម្ភាសន៏ក្នុងអំឡុងពេលដំណើរទេសចរណ៍ប្រកួតមិត្តភាពកំដៅ សាច់ដុំមុនរដូវកាលរបស់ម្ចាស់ជើងឯក Bundesliga នៅសហរដ្ឋអាមេរិកថា: ខ្ញុំមានចក្ខុវិស័យមួយថាគាត់(Tel)នឹងស៊ុតបញ្ចូលទីបាន ៤០ គ្រាប់ក្នុងមួយរដូវកាល ។ប៉ុន្តែ​ប្រសិន​គាត់​​អាច​ស៊ុតបាន ១០គ្រាប់ក្នុងរដូវកាលនេះ យើងក៏នឹងសប្បាយចិត្តខ្លាំងណាស់ដែរ។ គួរបញ្ជាក់ថា​ក្លឹបជើងឯក​អាល្លឺម៉ង់​បានចុះ​ហត្ថ​លេខា​​លើ​ខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt ខ្សែប្រយុទ្ធ Sadio Mane បូករួមនឹង Ryan Gravenberch និង Noussair Mazraoui ពី Ajax ខណៈដែលខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បាន​ចាក​ចេញ​ពីពួកគេ​ទៅចូលរួមជាមួយក្លឹប Barcelona៕

 

ប្រភពព័ត៍មាន៖ BBC