បរទេស​៖​ អ្នកចាត់ការទូទៅក្រុមហង្សក្រហម​ Liverpool លោក Jurgen Klopp បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មាន ថាកីឡាករ​សំខាន់​២រូប​គឺអ្នកចាំទីដៃទី១  Alisson Becker ជាមួយ ខ្សែប្រយុទ្ធស្លាប Diogo Jota និងមិនមានវត្តមានសម្រាប់ការប្រកួត ពានរង្វាន់មុនបើក​រដូវ​កាល​ Community Shield នៅថ្ងៃសៅរ៍ជាមួយក្រុម Man. City នៅកីឡដ្ឋាន King Power នោះទេ។

Alisson Becker and Diogo Jota of Liverpool during a training session...  News Photo - Getty Images

គួររំលឹកថាកីឡាករអន្តរជាតិប្រេស៊ីល Alisson មានបញ្ហាពោះនិងមិនបានបង្ហាញខ្លួនចូលលេងចាប់តាំងពីការបរាជ័យ ៤-0 ក្រោមថ្វីជើង Man. United ក្នុងទីក្រុង​បាង​កក​មកម្លេះ។ ទន្ទឹមនឹងនេះដែរកីឡាករអន្តរជាតិព័រទុយហ្គាល់ Jota បានរងរបួសសរសៃពួរឡើងវិញ អំឡុងពេលបំពេញកាតព្វកិច្ចព្រឹត្តការណ៏ Nations League ជាមួយព័រទុយហ្គាល់កាលពីខែមុន។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បញ្ជាក់ថា Alisson នឹងត្រៀមវិល​ត្រលប់​​មកបង្ហាញខ្លួនវិញសម្រាប់ការប្រកួតបើកឆាក Premier League នៅខែសីហាជាមួយ Fulham។

Football: Alisson, Jota to miss Liverpool's Community Shield clash with Man  City | The Straits Times

Liverpool មានបំណងចង់ឈ្នះពាន Community Shield ជាលើកទី ១៦ នៅថ្ងៃសៅរ៍ក្រោយខកខាន ចាប់តាំងពីឆ្នាំ ២០០៦មក ក្លឹបមកពី Merseyside ដែលបានលើកពាននោះទេ។ ទោះយ៉ាងណាការប្រកួតនេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន King Power ជំនួស​ឱ្យ​កីឡដ្ឋាន Wembley ដោយសារ​តែកីឡាដ្ឋានដ៏ធំរបស់ចក្រភពអង់គ្លេសត្រូវធ្វើការការ​ប្រកួតបាល់ទាត់ផ្នែកនារី​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២២ រវាង​អង់គ្លេស និង​អាល្លឺម៉ង់ ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃអាទិត្យ៕