បរទេស៖ កីឡា​ការិនី Chloe Kelly បាន​និយាយ​ថា នេះ​គឺ​ជា​សុបិន​ក្លាយ​ជា​ការ​ពិត ក្រោយពី​​បាន​រក​គ្រាប់​បាល់​ឈ្នះ ក្នុង​ពេល​ដែលក្រុម​បាល់ទាត់​​នារី​ជម្រើស​ជាតិ​អង់គ្លេស បានផ្តួលក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ ក្នុង​លទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២២ វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃអាទិត្យ​។

Kelly បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅ​នាទី​បន្ថែម​១៥នាទី​២​ដង ក្រោយពី​កីឡា​ការិនី Lina Magull របស់​អាល្លឺ​ម៉ង់ បាន​រកគ្រាប់បាល់​តាមស្មើ​នៅ​រយៈពេល​១១​នាទី​ចុងក្រោយនៅ​ម៉ោង​ធម្ម​តា​។ ជ័យ​ជម្នះនេះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិនារី​របស់អង់គ្លេស ឈ្នះពាន​​ជាលើក​ដំបូង​របស់​ពួកគេ ក្នុង​រយៈពេល​ច្រើន​ជាង​៥៦​ឆ្នាំ បើ​គិត​ចាប់​តាំងពី​​ក្រុម​ជម្រើស​ជាតិបុរស​របស់​អង់គ្លេស បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ខាងលិច ដើម្បី​ឈ្នះពាន World Cup ឆ្នាំ​១៩៦៦ នាកីឡដ្ឋាន Wembley​។

Kelly បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «វាពិត​ជា​អស្ចារ្យ​ណាស់​។ សូម​រគុណ​ដល់គ្រប់គ្នា​។ នេះ​គឺ​ជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត​របស់​ក្មេង​ស្រីម្នាក់​ដែល​បាន​មើល​បាល់ទាត់​នារី​។ នេះ​គឺ​ជា​រឿង​ដែលមិន​គួរ​ឲ្យ​»​។ អ្នកស្រី Wiegman បាននិយាយថា៖ «យើងដឹងថា ពិភពលោកនឹងផ្លាស់ប្តូរ។ យើងផ្លាស់ប្តូរសង្គម ហើយនោះគឺជាចំណុចដែលយើងចង់បាន ដែលលើសពីបាល់ទាត់ទៅទៀត»។ អ្នកស្រីបានបន្ថែមទៀតថា៖ «ការឈ្នះ គឺជាគោលដៅរបស់យើងនៅទីនេះ៕

ប្រភព​ព័ត៌មាន៖ BBC