បរទេស៖ ក្លិប​ទើប​ឡើង​ថ្មី Bournemouth បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ការពារ​សញ្ជាតិ​អាហ្សង់ទីន Marcos Senesi ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ ពី​ក្លិប Feyenoord របស់​ក្រប​ខ័ណ្ឌ ហូ​ឡង់ Eredivisie​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ​ Premier League មួយនេះ កាលពីថ្ងៃចន្ទ​។

ក្លិប Bournemouth មិនបាន​បង្ហាញ​ពី​តម្លៃខ្លួន​ឡើយ ប៉ុន្តែ បណ្តាយ​សារ​ព័ត៌​មាន​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា ការ​ផ្ទេរ​នេះ មានតម្លៃខ្លួន​១៥​លាន​ផោន (ស្មើនឹង​១៥,២៩លាន​ដុល្លារ​អាមេរិក)​។ លោក Neill Blake នា​យក​ប្រតិបត្តិ​ក្លិប Bournemouth បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា៖ «នេះ​គឺជា​ការ​​ចុះហត្ថលេខា​ដ៏ធំមួយ​សម្រាប់​យើង ហើយ Marcos នឹង​នាំ​យក​កម្រិត​​លេង​ដ៏សំខាន់​ដល់ក្រុម​របស់យើង​។ មាន​ការ​ចាប់​អារម្មណ៍​ជាច្រើន​លើ​រូប​គេ ហេតុនេះ សម្រាប់​រូប​គេ ការ​ជ្រើស​រើស​​មក​ទីនេះ គឺ​ជា​សញ្ញា​យ៉ាង​ច្បាស់ដែល​បង្ហាញ​ថា យើង​គឺ​ជា​គោល​ដៅ​ដ៏ល្អ​ក្នុងនាម​ជា​ក្លិប​បាល់ទាត់មួយ​»​។

ខ្សែ​ការ​ពារ​វ័យ​២៥ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​នឹងក្លិប Feyenoord ក្នុង​​ឆ្នាំ​២០១៩ ពីក្លិប​អាហ្សង់ទីន San Lorenzo របស់​ក្រប​ខ័ណ្ឌ Primera Division​។ រូប​គេ​បាន​បង្ហាញខ្លួន​១១៦​លើក​សម្រាប់​ក្លិប Feyenoord និង​បង្ហាញខ្លួន​ជា​ទៀង​ទាត់​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia