បរទេស៖ ក្លិប Manchester City កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈាន​ដល់​កា​រព្រម​ព្រៀង​គ្នា​មួយ ដើម្បី​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​ការ​ពារស្លាប​ឆ្វេង​សញ្ជាតិ​អេ​ស្ប៉ាញ Sergio Gómez ពី​ក្លិប Anderlecht​។

ក្លិប Man City នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​១០លាន​អឺ​រ៉ូ សម្រាប់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ដែលនឹង​ធ្វើ​ជា​ជំនួយ និង​បង្កើត​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​​សម្រាប់ Joao Cancelo ក្រោយពីខ្សែ​ការ​ពារ Oleksandr Zinchenko ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចាក​ចេញ ដើម្បីចូលរួម​ជាមួយនឹង​ក្លិប Arsenal សម្រាប់​តម្លៃខ្លួន​៣០លានផោន (ស្មើនឹង​៣៦​លាន​ដុល្លារ​អាមេរិក)​​។ សេចក្តី​លម្អិត​ចុងក្រោយ​នៃ​ការ​ផ្ទេរ​នេះ កំពុង​តែ​ត្រូវ​បាន​ពិភាក្សា​ជា​មួយនឹង​ក្លិប​របស់​បែលហ្ស៊ិក ខណៈ​ដែល​ការ​ផ្ទេរ​នេះ នឹង​ត្រូវ​បំពេញ​ឆាប់​ៗ​នេះ​។

គម្រោង​ជា​បឋម គឺ​ការ​អនុ​ញ្ញាត​ឲ្យ Gomez ខ្ចី​ជើង​ទៅកាន់​ក្លិប Girona ដែល​ជាផ្នែកមួយនៃក្រុមហ៊ុន City Football Group​​។ ប៉ុន្តែ លោក But Pep Guardiola នឹង​ពិភាក្សា​ក្នុងការ​រក្សា​ទុក​ខ្សែ​បម្រើ​ការ​ពារ​រូបនេះ នៅកីឡដ្ឋាន Etihad ក្រោយពី​ខក​ខានក្នុងការ​នាំ​យក​ខ្សែ​ការ​ពារ Marc Cucurella ដែលបានចូលរួម​ជាមួយនឹង​ក្លិប Chelsea កាលពីសប្តាហ៍​មុន ក្នុង​តម្លៃខ្លួន​​ដែលអាច​នឹង​កើន​ដល់​៦២លាន​ផោន​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian