បរទេស៖ ក្លិប Brentford បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ ដើម្បី​ចុះហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក Mikkel Damsgaard ពី​ក្លិប Sampdoria ក្នង​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​សម្រាប់​តម្លៃខ្លួន​១៤លានអឺ​រ៉ូ (ស្មើនឹង​១៥,៤៤លាន​ដុល្លារ​អាមេរិក)​។

ខ្សែ​បម្រើ​វ័យ​២២ឆ្នាំ​រូបនេះ បាន​បំពេញ​ការ​ពិនិត្យ​សុខភាព​របស់​គេ​រួច​ហើយ​ថា ហយ​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មីទី​៦​របស់​ក្លិប Brentford ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅពេលនេះ​។ Damsgaard បាន​បង្ហាញខ្លួន​៤៩លើក​ក្នុងរាល់​យុទ្ធ​នា​ការ​​ទាំ​ងអស់​សម្រាប់​ក្រុម Sampdoria ក្រោយ​ពី​បាន​ចូល​រួម​ជាមួយ​នឹងក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A មួយនេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ ប៉ុន្តែ បាន​បង្ហាញខ្លួន​ត្រឹម​តែ​១១លើក​គត់ កាលពី​រដូវកាល​មុន ក្រោយ​ពី​ជួប​ញាំញី​ដោយ​របួស​។

រូប​គេ​ក៏​បាន​បង្ហាញខ្លួន​ជាអន្តរ​ជាតិ​ចំនួន​​១៦​លើក​ផង​ដែរ និង​បាន​លេង​​ការ​ប្រកួត​៥លើក​ក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ កាល​ពី​រដូវ​ក្តៅមុន ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់បាល់បញ្ចូល​ទី​យ៉ាងល្អ​ពី​ការ​ស៊ុត​​បាល់ពិន័យ Free-kick ក្នុង​ពេលក្រុមដា​ណឺម៉ាក ចាញ់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុងលទ្ធ​ផល ២-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Wembley ផងដែរ​។ ការ​ប្រកួត​បើក​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Brentford នៅ​រដូវកាល​នេះ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹកដីក្រុម Leicester កាលពីថ្ងៃ​អាទិត្យសប្តាហ៍​មុន ហើយ Damsgaard អាច​នឹង​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​កេ​ក្នុងការ​ប្រកួត​បន្ទាប់​របស់​ក្លិប​នេះ ពោល​គឺ​ជា​មួយ​នឹងក្រុម Manchester United លើ​ទឹកដីខ្លួន​ឯង​ នៅ​ថ្ងៃសៅរ៍​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian