បរទេស៖ លោក Vahid Halilhodzic ត្រូវបានបណ្តេញចេញពីតំណែងមុនព្រឹត្តការណ៏ World Cup២០២២ បន្ទាប់ពីពួកគេ​ទទួល​បានជោគជ័យមានកៅអីសម្រាប់ការប្រកួតនេះជាលើកទីបីខណៈ ប្រទេសម៉ារ៉ុកបានបណ្តេញគាត់ចេញពិតំណែង។​មានន័យ​ថាលោក Vahid បានចាកចេញពីតំណែងត្រឹមតែបីខែមុនការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅប្រទេសកាតា។

Morocco play both sides with Halilhodzic | Atalayar - Las claves del mundo  en tus manos

សហព័ន្ធបាល់ទាត់ម៉ារ៉ុក (FRMF) បានបញ្ជាក់ពីការ បណ្តេញ បុរសសញ្ជាតិបូស្នៀកាលពីថ្ងៃព្រហស្បតិ៍ហើយវាគឺ​ជាលើក​ទីបីផងដែរសម្រាប់លោក Halilhodzic ត្រូវបានបណ្ដេញចេញ មុនព្រឹត្តការណ៏World Cup ប្រកួតចាប់ផ្តើម ដូចគ្នាទៅ​និងពេល​ដឹកនាំក្រុមជម្រើសជាតិកូឌីវ័រ មុនពេលព្រឹត្តិការណ៏នៅអាហ្វ្រិកខាងត្បូងឆ្នាំ ២០១០ ខណៈពេលត្រូវ​ក្រុម​ជម្រើស​ជាតិ ជប៉ុនបញ្ចប់តំណែងមុនព្រឹត្តិ​ការណ៏​នៅរុស្ស៊ីឆ្នាំ២០១៨ផងដែរនោះ។

Morocco have sacked national team manager Vahid Halilhodzic| SolSportHQ -  Sol Sport HQ

បុរសវ័យ  ៦៩ឆ្នាំរូបនេះធ្លាប់ចូលរួមព្រឹតការណ៏ប្រកួតអោយយូហ្គោស្លាវីនៅក្នុងនាមអេស្បាញជាម្ចាស់ផ្ទះកាលពីឆ្នាំ ១៩៨២ ក៏ធ្លាប់មានប្រវត្តិ ដឹកនាំអាល់ហ្សេរីទៅលេងព្រឹត្តការណ៏ World Cup នៅប្រទេស ប្រេស៊ីលកាលពី ៨ ឆ្នាំមុន ប៉ុន្តែឥឡូវនេះ​នឹងខកខានការប្រកួតដ៏សំខាន់មួយនេះទៀត។ អ្វីជាការកត់សម្គាល់គឺជម្លោះជាមួយ Hakim Ziyech បានឃើញ ខ្សែបម្រើ​ស្លាប Chelsea ត្រូវបានដកចេញពីការប្រកួត Africa Cup of Nations នៅឆ្នាំនេះ បន្ទាប់ពី Halilhodzic បានអះអាង​ថាគាត់មានរបួសការខកខានការប្រកួតមិត្តភាពអន្តរជាតិ។លោក Walid Regragui ត្រូវបានគេរំពឹងថានឹងត្រូវបាន តែងតាំ​ង​ជាអ្នកស្នងតំណែងរបស់ Halilhodzic មុនពេលដឹកនាំក្រុមក្នុងពូល F របស់ពួកគេដោយជួបជាមួយនឹងក្រូអាត បែលហ្សិក និង​កាណាដា៕

 

ប្រភពព័ត៍មាន៖ Besoccer