បរទេស៖ ខ្សែ​ប្រយុទ្ធ Darwin Nunez បាន​ផ្ញើសារ​មួយក្នុង​ពេល​បង្ហាញខ្លួន​ពេញ​​លេញ​របស់​គេក្នុងក្រប​ខ័ណ្ឌ Premier League របស់​គេ ខណៈ​ដែល​ក្រុម Liverpool បាន​ជួប​ការ​ខក​ចិត្ត​មួយ​ផ្សេង​ទៀត ក្នុង​យុទ្ធ​នា​ការ​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម Crystal Palace កាលពីថ្ងៃ​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ​ដែលមាន​តម្លៃ​ខ្លួន​៧៥លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៧លាន​ដុល្លារ​អាមេរិក) រូបនេះ បាន​បង្ហាញ​​ឲ្យ​ខ្សែ​ការ​ពារ​ជា​គូ​បដិបក្ខ​គ្រប់គ្នា​ឃើញ​ថា រូប​គេ​អាច​ផ្ទុះ​កំហឹង​​យ៉ាង​ងាយ ក្រោយពី​បាន​រង​​​ពិន័យកាត​ក្រហម​ភ្លាម​ៗ និង​ការ​រង​ពិន័យ​ព្យួរ​៣​​ប្រកួត សម្រាប់​ការ​ប្រើ​ក្បាល​អុក​លើ​ខ្សែ​ការ​ពារ Joachim Andersen របស់​ក្រុម Crystal Palace​។ Nunez បាន​បាត់​បង់​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង​ក្នុង​ពេល​ដែល Liverpool ត្រូវ​ការ​​គេឲ្យ​ប្រើប្រាស់​ខួរ​ក្បាល​ប្រកប​ដោយ​ភាពឆ្លាត​វៃ​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់ Luis Diaz បាន​សង្គ្រោះ​បាន​១​ពិន្ទុ​សម្រាប់ក្រុម​ហង្សក្រហម ក្រោយពី​​ខ្សែ​ប្រយុទ្ធ Wilfried Zaha បាន​រក​គ្រាប់​បាល់​បើកឆាក សម្រាប់​ក្រុម Crystal នៅ​តង់ទី​១​​។

បន្ទាប់​ពីការ​ប្រកួត​២លើក​នៅ​រដូវ​កាល​នេះ ក្រុម Liverpool ដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូត​ដល់ទៅ​៤ពិន្ទុ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ដែល​មាន​តម្លៃខ្លួន​៧៥លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៧លាន​ដុល្លារ​អាមេរិក) របស់​ពួកគេ គឺ​ជា​​អ្នក​ដែលត្រូវ​ស្តីបន្ទោស​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា Nunez ធ្វើ​ឲ្យ​មិត្ត​រួមក្រុម​របស់​ខ្លួន​បាក់មុខ ឬ​យ៉ាង​ណា លោក Jurgen Klopp បាន​ឆ្លើយ​ថា៖ «ពេល​នេះ រូប​គេ​ដឹង​ខ្លួន​​​ឯង​ហើយ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian