បរទេស៖ ក្លិប Manchester City កាលពីថ្ងៃ​​អង្គារ បាន​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​​ជា​មួយនឹង​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​​អេ​ស្ប៉ាញ Sergio Gomez ពី​ក្លិប Anderlecht ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​ សម្រាប់​តម្លៃខ្លួន​១៣លាន​ដុល្លារ​អាមេរិក​។

Sergio Gomez: Man City complete £11m (€13m) signing of left-back from  Anderlecht on four-year deal | Transfer Centre News | Sky Sports

កីឡាករ​អាយុ​ក្រោម​២១​ឆ្នាំ​រូបនេះ ក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​​ទី​៤​របស់​​ក្រុម Man City ដែល​ជា​ម្ចាស់​ជើង​​​ឯក​ក្រប​ខ័ណ្ឌ Premier League ក្រោយពី​ការ​ចូល​រួម​​របស់ Erling Haaland, Kalvin Phillips និង Stefan Ortega Moreno​។ ខ្សែ​ការ​ពារ​វ័យ​២១​ឆ្នាំ​រូបនេះ ដែល​ធ្លាប់​ជា​កីឡាករ​យុវ​ជន​របស់​ក្លិប Barcelona បាន​និយាយ​ថា៖ «Man City គឺ​ជាក្រុម​ដ៏ខ្លាំង​​បំផុត​នៅ​អង់គ្លេស ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ខ្ញុំ​មាន​ឱកាស​​ដើម្បី​រៀន និង​អភិវឌ្ឍន៍ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ទូទៅ​ដ៏អស្ចារ្យ​បំផុត​ក្នុង​កីឡា​បាល់ទាត់​»​។

Sergio Gomez: Manchester City closing in on Anderlecht full-back but  exploring other options | The Independent

Gomez បាន​បន្ថែម​ទៀត​ថា៖ «ការ​ចូលរួម​​ជាផ្នែក​មួយ​របស់ក្លិប​នេះ ​គឺ​ជា​សុបិន​ក្លាយជា​ការ​ពិត»​។ លោក Guardiola កាលពី​សប្តាហ៍​មុន​ បាន​បញ្ជាក់​ថា ខ្សែ​ការ​ពារ Gomez នឹង​ជួយ​ពង្រឹង​តំបន់​ការ​ពារ​របស់ Man City ដោយ​រូប​គេ​នឹង​មិនបញ្ជូន​ឲ្យ​ខ្ចី​ជើង​នៅ​​រដូវកាល​នេះ​ឡើយ​។

 

ប្រភព​ព័ត៌​មាន៖ Channel news Asia