បរទេស៖ FIFA បានយល់ព្រមលុបចោលការប្រកួតជម្រុះ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន បន្ទាប់ពីកំលុងការប្រ​កួតក្នុងខែ​កញ្ញា​ត្រូវ​បាន​បញ្ឈប់ភ្លាមៗ នៅពេលដែលមន្ត្រីសុខាភិបាលប្រេស៊ីលបានចូលទៅក្នុងទីលានក្រោយការប្រកួតចាប់ផ្តើមបានបន្តិច​ដោយពួកគេបាន​អះអាង​ថា​​កីឡា​ករអាហ្សង់ទីនបួននាក់បានបំពានលើពិធីការ COVID-១៩ ។

FIFA ក៏ កំពុងជំរុញឱ្យមានការប្រកួប៉ះ ឡើងវិញសម្រាប់ខែក្រោយ បើទោះ​បី​ជាការពិតការប្រកួតនេះត្រូវបានមើលឃើញថាលេងដើម្បីបង្គ្រប់កិច្ចព្រោះតែក្រុមទាំងពីរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​ចូល​រួម​ការ​ប្រកួត World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះទៅហើយនោះ។

Argentina vs. Brazil: Arch-rivals will meet in the FIFA World Cup 2022  qualifier in November

ក្រុមជើងឯកWorld Cup ៥សម័យប្រេស៊ីលដែលខកខានបានឈ្នះការប្រកួតWorld cup ចាប់តាំងពីឆ្នាំ 2002 ហើយត្រូវបាន អាឡឺម៉ង់បំបាក់យ៉ាង​អាម៉ាស់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងឆ្នាំ ២០១៤ ខណៈអាហ្សង់ទីនត្រូវបានអាឡឺម៉ង់ផ្តួលនៅ​ក្នុងវគ្គផ្តាច់ព្រ័ត្រ។អាហ្សង់ទីន ស្ថិតក្នុងពូល C ជាមួយម៉ិកស៊ិក ប៉ូឡូញ និងអារ៉ាប៊ីសាអូឌីត ខណៈប្រេស៊ីល ស្ថិតក្នុងពូល G ជាមួយស៊ែប៊ី ស្វីស និង​កាមេរូន៕

 

ប្រភពព័ត៍មាន៖ Besoccer