បរទេស៖ Man. United នឹងបន្តសម្លឹងរកមើលខ្សែបម្រើរបស់ពួកគេបន្តទៅទៀតខណៈដែល Moises Caicedo កីឡាករបស់ក្លឹប Brighton គឺជាគោលដៅដែលក្រុមជើងឯកអង់គ្លេស២០សម័យកំពុងតែតាមដានអំពីស្ថានភាពរបស់កីឡាករអន្តរជាតិ អេក្វា​ឌ័រ​រូបនេះបានសាងកេរ្តិ៍ឈ្មោះនៅក្របខណ្ឌ  Premier League នាពេលបច្ចុប្បន្ននេះ។

Who is Man Utd target Moises Caicedo? Meet the De Jong alternative who  caught Ten Hag's attention | Goal.com

ទោះបីជាការប្រកួតបើកឆាកចាញ់ Brighton  ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិហូឡង់លោកTen Hag បានសម្លឹងឃើញ Moises Caicedo ថាជាកីឡាករដែលអាចបំពេញចន្លោះខ្វះខាតរបស់ក្រុមបាន។ យោងគេហទំព័រ The Mirror បាន អោយ​ដឹងថា Man. Utd បានចាប់​អារម្មណ៍​​កីឡាករ​រូប​នេះ​រួច​ទៅ​ហើយ​នៅ​ពេល​ដែល​ពួកគេគេ​លេង​ឲ្យ​ក្រុម Independiente del Valle នៅប្រទេសអេក្វាឌ័រមកម្លេះ។

Manchester United re-enter the market for Moises Caicedo

ក្រៅពី Man. United មាន ទាំង Arsenal និង West Ham ក៏បានបង្ហាញការចាប់អារម្មណ៏កីឡាករវ័យ២០ឆ្នាំរូបនេះ ទោះ​បី​ជា​យ៉ាងណាការ​ចុះ​ហត្ថលេខា​Caicedo គឺមិនមានតម្លៃថ្លៃ​នោះ​ទេ ស្របពេល កិច្ចសន្យាបច្ចុប្បន្នជាមួយ Brighton របស់​គាត់មានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៥ឯណោះ​។គួរកត់សម្គាល់ផងដែរថាខ្សែបម្រើ​រូបនេះរកបានគ្រាប់​បាល់​លើកដំបូង នៅក្របខណ្ឌ  Premier League ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Man. United នាទឹកដី Old Trafford៕

 

ប្រភពព័ត៍មាន៖ Besoccer