បរទេស៖ ខ្សែបម្រើ-ការពារ Casemiro របស់ក្រុមអធិរាជស Real Madrid កំពុងពិចារណាលើការផ្ទេរទៅកាន់ក្រុមបិសាចក្រហមនៅរដូវក្តៅនេះក្នុងរង្វង់ទឹកប្រាក់៥០លានផោនយោងគេហទំព័រMarca បានចុះផ្សាយ។ Marca ក៏បានអះអាងផងដែរថា Casemiro បានទទួលការហៅទូរស័ព្ទពីក្លឹបផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែសំណើដ៏គួរឱ្យចាប់អារម្មណ៍បំផុតគឺពីសំណាក់Man.United ។
ប្រភពខាងលើបន្តថាៈ អន្តរជាតិប្រេស៊ីលវ័យ ៣០ ឆ្នាំកាលពីពេលថ្មីៗនេះបានក្លាយជាគោលដៅសម្រាប់ពួកគេបន្ទាប់ពីក្រុមមានការខកចិត្តក្នុងការតាមប្រមាញ់កីឡាករ Frenkie de Jong របស់ Barcelona និង Adrien Rabiot របស់ Juventusរួចមក ។បើទោះបីជាការផ្ទេរអតីតយុវជនថ្នាលក្លឹបAjax កីឡាករ De Jong ទៅ Old Trafford នៅតែមាន លទ្ធភាពខណៈ កិច្ចព្រមព្រៀងជាមួយកីឡាករអន្តរជាតិបារាំង Rabiotត្រូវបានឈានដល់ទីបញ្ចប់ ដោយសារតែការទាមទារប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិបារាំងរូបនេះមិនត្រូវគ្នា។
ទោះយ៉ាងណាCasemiro ដែលបានចំណាយពេល ៩ ឆ្នាំចុងក្រោយជាមួយ Real Madrid មានទំនាក់ទំនងល្អបំផុត ជាមួយគ្រូបង្វឹក Carlo Ancelotti ដែលចាត់ទុកអតីតកីឡាករ Porto រូបនេះថាជាសមាជិកដែលមិនអាចកាត់ថ្លៃបាននៃក្រុមដំបូងរបស់គាត់។ទោះយ៉ាងណាឪកាសមិនអាចលេងនៅក្របខណ្ឌ Champion League សម្រាប់រដូវកាលនេះអាចជាឧបសគ្គក្នុងការបញ្ចូះបញ្ចូលCasemiro ក្រោយពីរូបគេធ្លាប់ជួយអោយក្លឹបឈ្នះពាន៥ដងរួចមកហើយ៕