បរទេស៖ ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានបញ្ជាក់ថា ក្រុមរបស់លោកនៅតែមានសមត្ថភាពក្នុងការ «ផ្តល់ការរំខាន» ដល់ក្រុម Bayern Munich ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ បើទោះបីបានជួបភាពត្រដាបត្រដួសក៏ដោយ។
បើទោះបីទាំងក្រុម Bayern និង Borussia Dortmund បានឈ្នះ២លើកពីការប្រកួតទាំង២លើកនៅរដូវកាលនេះក៏ដោយ ក្រុមមិនទាន់ស្គាល់ឈ្នះ Leipzig, Eintracht Frankfurt និង Bayer Leverkusen បានរួមគ្នារកបានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ Leipzig ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុម Union Berlin នៅល្ងាចថ្ងៃសៅរ៍ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ ក្រោយពីស្មើទាំង២ប្រកួត។ Leipzig បានឈ្នះពានជាលើកដំបូងរបស់ពួកគេ ក្រោយពីបានឈ្នះពាន German Cup កាលពីខែឧសភា និងត្រូវបានរំពឹងទុកថា នឹងប្រជែងជាមួយនឹងក្រុម Bayern សម្រាប់ពានរង្វាន់លីគនៅឆ្នាំនេះ ក្រោយពីតារាឆ្នើម Werner បានវិលទៅកាន់ក្លិបចាស់របស់គេវិញពីក្លិប Chelsea។
Werner ដែលរកបានគ្រាប់បាល់បើកឆាក ក្នុងពេលក្រុម Leipzig បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Cologne បាននិយាយថា លោកមានអារម្មណ៍ថា Leipzig មានគុណភាពក្នុងការផ្តល់ការលំបាកដល់ក្រុម Bayern នៅរដូវកាលនេះ។ ពេលនិយាយទាក់ទងនឹងតារាឆ្នើមអន្តរជាតិអាល្លឺម៉ង់ Toni Kroos កីឡាករ Werner បានបញ្ជាក់ថា «ពិតណាស់ វានឹងលំបាកក្នុងការបញ្ឈប់ Bayern មិនឲ្យឈ្នះពានជាលើកទី១១ជាប់ៗគ្នាឡើយ ប៉ុន្តែ ក្រុមរបស់លោកខ្លាំងល្មមអាចបង្កើតឲ្យមានការប្រជែងមួយ៕
ប្រភពព័ត៌មាន៖ Channel news Asia