បរទេស៖ Man. United នឹងត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់៦០ លានអឺរ៉ូ ស្មើនិង(៥០.៧ លានផោន) ដើម្បីចុះហត្ថលេខានាំយក Alvaro Morata ពីក្រុម Atletico Madrid ក្នុងដំណាក់កាលចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
ក្រុមជើងឯកអង់គ្លេស២០សម័យកាលនៅតែបន្តដុតដៃដុតដើងសម្លឹងរកការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជួរមុខថ្មីម្នាក់ទៀតមុនថ្ងៃផុតកំណត់ដោះដូរខណៈខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Morataគឺជាគោលដៅនាំយកក្រោយពីរូបគេបញ្ចប់ការខ្ចីជើងពីក្រុម Juventus ។
គួរបញ្ជាក់ថាអតីតយុវជនក្លឹបReal Madrid បច្ចុប្បន្នមានវ័យ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនសម្រាប់ការប្រកួតបើកឆាកនៃយុទ្ធនាការលីកកំពូល អេស្បាញសម្រាប់រដូវកាលថ្មីនេះ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជម្នះ ៣ទល់និង០ ពេលផ្តួល Getafe ខណៈមិត្តរួមក្រុម ដែលជាទីចាប់អារម្មណ៏របស់Man.UtdគឺJoao Felix ជាអ្នកបង្កើតឪកាសបញ្ចប់ទីដល់ទៅ៣ដងផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole