បរទេស៖ លោក Erik ten Hag បាន​បញ្ជាក់​ថា Cristiano Ronaldo នៅ​តែ​មាន​អនា​គត​នៅ​ក្លិប Manchester United ក្រោយពីតា​រាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ជួប​​ភាព​អា​ម៉ាស​ដោយ​សារ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង ក្នុង​ពេល​ក្រុម​ខ្លួន​របស់​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏រំភើ​បក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Liverpool​។ Man United ទំនង​ស្ថិតក្នុង​ភាព​មុតស្រួច ពេលដោយ​គ្មាន Ronaldo ខណៈ​ដែលពួកគេ​បានផ្តួល​ក្រុម Liverpool ដើម្បី​បញ្ចប់​ភាព​ត្រដាប​ប្រដួស​ត្រឹម​២​ប្រកួត នៅ​ដើម​រដូវកាលនេះ​​នៃក្រប​ខ័ណ្ឌ Premier League​។

ស្រប​ពេល​ដែល Ronaldo ដែលមានវ័យ​កាន់​តែ​ចាស់ ត្រូវ​​បាន​ដាក់​ឲ្យ​លេង​ជា​កីឡាករ​បម្រុង​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នា​កីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ Man United ទី​បំផុត អាច​​អនុ​វត្តន៍​តាម​ផែន​ការ​ប្រកួតបែប​វាយ​សម្រុក​​របស់​លោក Ten Hag ប្រក​ដោយ​ភាព​ជោគ​ជ័យ​។ Marcus Rashford, Jadon Sancho និង Anthony Elanga បាន​សហការ​គ្នា​យ៉ាងល្អ ដើម្បី​បង្កើត​ភាព​មុតស្រួច​នៅ​តំបន់​ប្រយុទ្ធ ខណៈ​ដែល Man United បាន​បង្ហាញពី​ល្បឿន និង​ថាម​ពល​យ៉ាងល្អ ដែលផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹងក្រុម​ដែល​ចាញ់ Brighton ២-១ មុន​នឹង​បន្ត​ចាញ់​ក្រុម Brentford ក្នុងលទ្ធផល ៤-០​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Ten Hag នៅ​តែ​មានភាព​រឹង​ទទឹង​ថា Ronaldo នៅ​តែ​ជាផ្នែកមួយ​នៃ​ផែន​ការ​របស់​លោក​​។ លោក បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា រូប​គេអាច​។ ក្នុង​អាជីព​ទាំងមូល​របស់​គេ រូប​គេ​បាន​ធ្វើ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជាច្រើន ក្នុង​ទម្រង់ និង​ប្រព័ន្ធ​​ជាច្រើន​របៀប​។ រូប​គេ​តែង​តែ​បាន​បង្ហាញ​ឲ្យឃើញ ហេតុនេះ ហេតុអ្វី​បាន​រូប​គេ​មិន​អាច​ធ្វើបាន? អាយុ​របស់​គេមិនមែន​ជា​បញ្ហា​ឡើយ​»៕

 

ប្រភព​ព័ត៌​មាន៖ AFP