បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate កំពុងទាក់ទងជាមួយ Harry Maguire ដើម្បីផ្តល់ការធានាដល់ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេសរូបនេះថារូបគេគឺនៅតែជាតួអង្គសំខាន់សម្រាប់ក្រុមជម្រើសជាតិដដែល។
កីឡាករអន្តរជាតិអង់គ្លេសMaguire បច្ចុប្បន្នកំពុងស្ថិតនៅជាកីឡាកបម្រុងប៉ុណ្ណោះខណៈប្រធានក្រុមរូបនេះត្រូវ បង្ខំចិត្តអង្គុយមើលក្រុមប្រកួតក្រោយពី Lisandro Martinez និង Raphael Varane បានដួរតួនាទីជម្រើស១១នាក់ដំបូងជំនួសរូបគេនៅតំបន់ការពារកណ្តាលបានយ៉ាងល្អ។មានន័យថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះមិនជាប់ជម្រើស១១នាក់ដំបូងលេងអោយ Man.Utd ចាប់តាំងចាញ់ នៅ Brentford ៤:0 កាលពីថ្ងៃទី ១៣ ខែសីហាមកម្លេះ ។ដូច្នេះហើយទើបមានការលើកឡើងថា កង្វះខាតចូលលេង ទៀងទាត់របស់ Maguire អាចធ្វើអោយប៉ះពាល់ដល់ការចូលរួមព្រឹត្តការណ៏ពានរង្វាន់ World Cup ២០២២ ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមតោកំណាច លោក Southgate នៅតែផ្តល់ការធានារក្សាតំណែង ក្នុង ក្រុមជើងឯករងEuro២០២០ សម្រាប់ អតីតយុវជនក្លឹប Sheffield United រូបនេះថានិងនៅតែមានឈ្មោះសម្រាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ៕
ប្រភពព័ត៍មាន៖ Sportsmole