បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានបញ្ជាក់ថាខ្សែការពារស្លាបស្តាំ Kyle Walker បានរងរបួសនិងត្រូវប្តូរចេញកំលុងពេលប្រកួតជាមួយ Aston Villa ក្នុងក្របខ័ណ្ឌ Premier League  ក្នុងលទ្ធផលស្មើ​គ្នា១​ទល់​និង១កាលពីថ្ងៃសៅរ៏។ លទ្ធផលនេះបានធ្វើអោយក្រុមការពារតំណែងជើងឯកខកខានឡើងទៅឈរនៅទីកំពូល តារាង​ក្រោយពីArsenal បានចាញ់ម្ចាស់ផ្ទះMan.Utdកាលពីថ្ងៃអាទិត្យខណៈក្រុមទាំងពីរមានគម្លាតពីគ្នាត្រឹម១ពិន្ទុប៉ុណ្ណោះ។

EXTENDED HIGHLIGHTS | Man City 3-2 Aston Villa | ILKAY GUNDOGAN: SUPER SUB! Premier League Champions - YouTube

បើទោះបីជាការប្រកួតក្របខ័ណ្ឌ Champions League ជាមួយ Sevilla ខិតជិតមកដល់ជាមួយនិងកាលវិភាគដ៏មមាញឹក ប៉ុន្តែអ្នក​ចាត់ការទូទៅសញ្ជាតិអេស្បាញលោក  Guardiola បានសម្រេចដាក់អោយKyle Walker និង Joao Cancelo​ចូល​លេងជម្រើសដំបូងក្នុងតួនាទីធម្មតារបស់ពួកគេ។ទោះយ៉ាងណាក៏ដោយ នៅសល់ ១០ នាទីទៀតក្នុងការប្រកួត កីឡាករវ័យ ៣២ ឆ្នាំសញ្ជាតិអង់គ្លេស Walkត្រូវបានប្តូរចេញ ដោយកីឡាករអន្តរជាតិហូឡង់ Nathan Ake ។

Aston Villa vs. Manchester City: City player ratings

Man.City ក៏ប្រឈមខ្សែការពារ Aymeric Laporte មានបញ្ហាជង្គង់ ដោយមិនមានឈ្មោះសម្រាប់ការ​ធ្វើដំណើ​រ​ទៅ​សួរសុខទុក្ខ សម្រាប់ការធ្វើដំណើរទៅកាន់ Sevilla ប៉ុន្តែគ្រូបង្វឹករបស់Man. City សង្ឃឹមថា Kalvin Phillips ត្រឡប់​មក​ជួយក្រុមវិញ បន្ទាប់ពីមានបញ្ហារបួសស្មា៕

ប្រភពព័ត៍មាន៖ Sportsmole