ការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុបរដូវកាលថ្មី(២០១៨-២០១៩)នេះ បានចាប់ផ្តើមហើយនៅសប្តាហ៏ទី៣ នៃខែកញ្ ញា២០១៨ នេះ។ អត្ថបទនេះផ្តោតទៅលើកីឡាករនៅក្នុងក្រុមសម្រាប់កីឡាករមានតួនាទីជាខ្សែការពារគឺសំខាន់ណាស់ ទាំងការរារាំងគូប្រជែង និងការឆក់ឪកាសផ្តល់ការវាយបកត្រលប់និងឡើងទៅគាំទ្រនៅតំបន់បម្រើ និងប្រយុទ្ធ។

ខាងក្រោមនេះគឺជាកំពូលកីឡាករខ្សែការពារឆ្នើមទាំង ៥រូបដែលមានសមត្ថភាពបញ្ចេញទេពកោសល្យ ប្រកួតដោយការតស៊ូយ៉ាងស្វិតស្វាញក្នុងការរកគ្រាប់បាល់បញ្ចូលទីនិងជោគជ័យបំផុតសម្រាប់ពានរង្វាន់ Champion league។

១. Sergio Ramos(១១គ្រាប់)

ខ្សែការពារកណ្តាលក្រុមអធិរាជស Real Madrid រូបនេះ បង្ហាញខ្លួនបាន ១១៤ដងមកហើយ និងរកបានគ្រាប់បាលស៊ុតបញ្ចូលទីសម្រាប់ក្រុម ១១គ្រាប់ផងដែរ។

២.Dani Alves(១២គ្រាប់)

ខ្សែការពារខាងស្តាំបច្ចុប្បន្នកំពុងលេងអោយក្រុម PSG រូបនេះចូលរួមប្រកួតក្របខណ្ ឌChampion League បាន ១១១ដងមកហើយ។ ខ្សែការពារវ័យ ៣៥ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់បានបង្ហាញខ្លួនជាមួយក្រុមធំៗដូចជា Barcelona , Juventus និង PSG នាពេលកន្លងមក។

៣.Gerard Pique(១២គ្រាប់)

ខ្សែការពារកណ្តាលរូបនេះរកបាន ១២គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១០០ប្រកួតអោយក្រុម Barcelona។

៤.Ivan Helguera(១៥គ្រាប់)

ក្រោយចំណាយពេល ១ទសវត្សអតីតខ្សែការពារក្រុមអធិរាជស Real Madrid រូបនេះបានចូលនិវត្តន៏ក្នុងវ័យ៣៣ឆ្នាំ។ Helgueraបានបង្ហាញខ្លួនអោយក្រុមត្រឹមតែ ៨៧ដង ប៉ុន្តែអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់ទៅ ១៥គ្រាប់ឯណោះ។

៥. Roberto Carlos(១៦គ្រាប់)

ខ្សែការពារឆ្វេងដ៏មានឥទ្ធិពលរបស់ក្រុមជម្រើសជាតិប្រេស៊ីលក៏បានចំណាយពេលរហូតជាង ១ទសវត្ស លេងអោយក្រុម Real Madrid ផងដែរ។ Carlos មានកំនត់ត្រាចូលលេងអោយក្រុម Real Madrid បាន ១២១ប្រកួតនិង រកបានគ្រាប់បាល់រហូតដល់ទៅ ១៦គ្រាប់ ឈរនៅទីកំពូលគេជាកីឡាករខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅក្របខណ្ឌ Champion League។

ប្រភព៖ Sportskeeda