សម្រាប់កីឡាករបាល់ទាត់អាជីពទាំងអស់តែងតែសង្ឃឹមថានឹងឈ្នះពានជាមួយក្រុម និងពានរង្វាន់ផ្ទាល់ខ្លួនជាមួយនឹងក្លឹបដែលពួកគេបានលេងប្រកបដោយកិត្តិយស និងភាពល្បីល្បាញ ខណៈដែល មានកីឡាករបាល់ទាត់អាជីព មួយចំនួនមិនទទួលបានជ័យជំនះច្រើននោះទេ។ ខាងក្រោមនេះជាតារាបាល់ទាត់ឆ្នើមទាំង ៧រូប ដែលបានឈ្នះពានរង្វាន់ច្រើនជាងគេក្នុងពេលលេងឱ្យក្លឹបធំៗនៅលីកកំពូលនៅអឺរ៉ុប។
១. Gerard Pique(៣០ពាន)

ខ្សែការពារកណ្តាល Gerard Pique បានឈ្នះពានចំនួន ៣០ ខណៈដែលពាន២៧ បានទទួលជោគជ័យជាមួយក្រុមអ្នកមានបុណ្យ Barceolona។ Pique បានឈ្នះពានរង្វាន់ La Liga ចំនួន ៧លើកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះជាមួយក្លឹបនេះក្រៅពីពាន Copa del Rey ចំនួន ៦លើកនិងពានរង្វាន់ Supercopa de España ចំនួន៦។ អតីតកីឡាករជម្រើសជាតិអេស្បាញក៏បានឈ្នះពានរង្វាន់ UEFA Champions League បួនដងផងដែរជាមួយនឹង ជាលើកដំបូង ជាមួយក្រុម Manchester United ក្នុងឆ្នាំ២០០៨។
កីឡាករវ័យ ៣១ឆ្នាំរូបនេះបានឈ្នះពានរង្វាន់បីក្នុងអំឡុងពេលលេងអោយក្រុម Manchester United កំលុងរដូវកាល២០០៧-២០០៨។
២. Zlatan Ibrahimovic(៣១ពាន)

Ibrahimovic អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតធ្លាប់លេងអោយក្លឹបធំជាច្រើនដូចជា Ajax, Inter Milan, AC.Milan, Juventus, Barcelona និង PSG ព្រមទាំង Man.United និង LA Galaxy និងធ្លាប់បានឈ្នះពានចំនួន៣១ ប៉ុន្តែរូបគេមិនធ្លាប់ឈ្នះពាន UEFA Champion League ជាមួយនិងក្លឹបដែលរូបគេធ្លាប់ប្រកបអាជីពនោះទេ។
៣. Maxwell(៣២ពាន)

ខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីលរូបនេះមិនធ្លាប់មានឈ្មោះល្បីល្បាញនោះទេប៉ុន្តែរូបគេធ្លាប់ឈ្នះពាន៣២ លេងអោយក្លឹបធំៗបួននៅអឺរ៉ុបនិងឈ្នះពាន៣២មានដូចជាៈ Ajax, Inter Milan, Barcelona និង PSG ជាក្លឹបចុងក្រោយមុនពេលចូលនិវត្តន៏នៅឆ្នាំ២០១៧ និងបានឈ្នះពានច្រើនបំផុតគឺ ១៤ពាន។
៤. Andres Iniesta(៣២ពាន)

អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញ Inesta បានចាកចេញពីក្លឹប Barcelona ក្រោយចប់រដូវកាល២០១៧-២០១៨។ ពានរង្វាន់ដែល Iniesta ឈ្នះជាមួយ Barcelona មាន ៩ La Liga ,៦ Copa del Rey, ៦ Supercopa de España ពានរង្វាន់ UEFA Champions League ៤, ២ UEFA Super Cups និង ៣ FIFA Club World Cups។ ក្រៅពីពានរង្វាន់ទាំងអស់នោះ Iniesta ក៏បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup និងអឺរ៉ូនៅឆ្នាំ២០០៨, ២០១២ជាមួយអេស្ប៉ាញផងដែរ។
៥. Lionel Messi(៣៣ពាន)

Messi ជាកីឡាករដែលបានឈ្នះពានច្រើនបំផុតជាមួយក្រុម Barcelona បន្ទាប់ពី Andrea Iniesta ព្រមទាំងពានកិត្តិយស ផ្ទាល់ខ្លួនគឺបាល់មាស(Ballon D’or)៥សម័យផងដែរ។
៦. Dani Alves(៣៤ពាន)

រយៈពេល ១០ឆ្នាំ(២០០០-២០១០)កំលុងពេលលេងអោយ Sevilla និង Barcelona កីឡាករខ្សែការពារខាងស្តាំសញ្ជាតិ ប្រេស៊ីលរូបនេះធ្លាប់ឈ្នះពានជាច្រើនពិសេសជាមួយក្រុម Barcelona(២៣ពាន) និង បន្តលើកពាន SerieA ជាមួយ Juventus និងពានលីកកំពូលបារាំងជាមួយក្រុម PSG។
៧. Ryan Gigg(៣៥ពាន)

អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិវេលរូបនេះបានចំណាយពេលពេញមួយអាជីពជាមួយក្លឹប Man.United ក្រោមការដឹកនាំរបស់ Sir Alex Ferguson។ គាត់បានឈ្នះពានរង្វាន់ Premier League ១៣ដងពានរង្វាន់ FA Cup ចំនួន ៤ពានរង្វាន់League Cup ៣លើកនិងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួនពីរលើកក្នុងអំឡុងពេល ២៤ឆ្នាំ នៅជាមួយក្លឹបនិងឈរឈ្មោះនៅលើគេជាកីឡាករដែលឈ្នះពានច្រើនបំផុត។
ប្រភព៖ foxsportsasia
