ក្រុម Borussia Dortmund នៅតែមិនទាន់ស្គាល់ឈ្នះសម្រាប់ការប្រកួតចាប់តាំងពីខែមករា ស្របពេលគ្រូបង្វឹកលោក Lucien Favre បានបញ្ចេញមតិថាមិនមានការព្រួយបារម្ភលើបញ្ហានេះយ៉ាងណាក៏ដោយ។ ក្រុមឈរនៅចំណាត់ថ្នាក់លេខ១ នៅក្របខណ្ឌ Bundesliga អាឡឺម៉ង់ក្រោយ ៥ប្រកួតជាប់គ្នាមិនដែលឈ្នះ ខណៈក្រុមភ្ញៀវ Dortmund ទទួលលទ្ធផល ០:០ ជាមួយក្រុមបាតតារាង Nurnberg សម្រាប់ការប្រកួតកាលពីថ្ងៃទី១៩ កុម្ភៈ ២០១៩។

ទោះបីក្រុមឈរនៅលេខរៀងទី១ ប៉ុន្តែ Dortmund មានគម្លាត ៣ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៏ទី២២ ពីក្រុមការពារតំណែងជើងឯក Bayern Munich។ ក្រុម Dortmund ក្រោមការដឹកនាំរបស់លោក Favre មិនបានឈ្នះការប្រកួតណាមួយឡើយចាប់តាំងពីថ្ងៃទី២៦ ខែមករា បន្ទាប់ពីប្រកួតជាមួយ Eintracht Frankfurt និង Hoffenheim ខណៈដែលពួកគេបានចាញ់ក្រុម Tottenham នៅក្នុងក្របខ័ណ្ឌ Champions League និងការស៊ុតបាល់ប៉េណាល់ទីចាញ់ Werder Bremen នៅក្នុង DFB-Pokal។

បើទោះបីជាទម្រង់លេងមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះក៏លោកគ្រូបង្វឹកលោក Favre ប្រាប់បណ្តាញសារពត៌មានថាៈ ខ្ញុំមិនមានការព្រួយបារម្មណ៏ពេកនោះទេ ព្រោះវាជាផ្នែកមួយនៃការប្រកួត ប៉ុន្តែយើងមិនសប្បាយចិត្តនោះទេ ដែលបរាជ័យនៅក្របខណ្ឌ Champion League ខណៈយើងត្រូវព្យាយាមធ្វើអោយបានល្អនាពេលខាងមុខនេះ

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia