Raphael Varance ដែលជាកីឡាករបស់ Real Madrid​ ហើយដែលទើបតែធ្លាក់​ចេញ​ពី​ពាន Copa del Rey ក្រោយ​​ចាញ់​ការ​ប្រកួត​ជើង​ទី​ពីរ​លទ្ធផល ៣-០ ដោយ​សារ Barcelona។

កីឡាករ​រូបនេះបាន​ព្យាយាម​ទប់​ស្កាត់​​បាល់​ចាក់​ចូល​របស់​កីឡាករ Ousmane Dembele​ ដោយ​សំណាង​មិន​ល្អ​ប៉ះ​ជើង​ខ្លួន​ឯង​ធ្វើ​ឲ្យ​ចូល​ទី ជួយ Barca នាំ​មុខ ២-០។ បន្ទាប់​ពី​ការ​ប្រកួត Varance បាន​បង្ហាញ​រូប​ភាព​លើ​​គណនី Instagram ពី​របួស​ជង្គង់​ដាច់​សាច់​ជា​ច្រើន​ដុំ។

អំឡុង​ពេល Varance ព្យាយាម​ឈូស​បាល​ចេញ ពេល​នោះ​ក៏​មាន​វត្តមាន Luis Suarez និង Dani Carvajal ចូល​ទៅ​ប្រជែង​ផង​ដែរ។ ទោះជាយ៉ាង​មាន​របួស​តាំង​ពី​នាទី​៦០​ជាង​ក្ដី តែ Varance បាន​ព្យាយាម​លេង​រហូត​ចប់​៩០​នាទី មិន​ប្ដូរ​ចេញ៕ ​

ប្រភព: Marca