អតីតប្រធានក្រុមបិសាចក្រហម Man.United កីឡាករ Antonio Valencia នឹងចាកចេញពីក្រុម នៅរដូវក្តៅខាងមុខនេះហើយ។ កីឡាករអន្តរជាតិអេក្វាឌ័ររូបនេះបានចំណាយពេលជិត ១០ឆ្នាំនៅឯទឹកដី Old Trafford ប៉ុន្តែក្រុម Man United បែរជាមិនបានចាប់អារម្មណ៏ធ្វើកិច្ចសន្យាបន្តថ្មីមួយ លើកិច្ចសន្យាចាស់ របស់កីឡាករមានវ័យ ៣៣ឆ្នាំ រូបនេះដែលបានអស់សុពលភាពផុតកំណត់នៅល្ងាចថ្ងៃសុក្រនេះ។
ដូច្នេះមានន័យគ្រប់គ្រាន់នោះគឺ Valencia និងត្រូវបញ្ចប់តួនាទីហើយលាលែងពីតំណែងជាប្រធានក្រុមដើម្បីចាកចេញពីក្លិបនៅរដូវក្តៅនេះ ប៉ុន្តែរូបគេនៅមិនទាន់បោះបង់អាជីពពីវិស័យបាល់ទាត់នោះទេ ស្របពេលបច្ចុប្បន្ននេះកីឡាករដែលមានល្បឿនលឿនកំពុងស្ថិតនៅផ្ទះនាស្រុកកំណើតនៅអេក្វាឌ័រដើម្បីសម្រាកព្យាបាលពីរបួសកំភួនជើងអោយជាសះស្បើយឡើងវិញ។ Valencia បង្ហាញខ្លួនត្រឹមតែប្រាំបួនប្រកួតនៅរដូវកាលនេះហើយនិងលើកចុងក្រោយគឺជំនួបជាមួយ Newcastle កាលពីថ្ងៃទី២ ខែមករាពោលគឺចាប់តាំងពីលោក Solskjaer បានជំនួសលោក Jose Mourinho នៅក្នុងខែធ្នូ ២០១៨មក។
ក្រុម Man.United មានជម្រើសរហូតដល់ទៅ ២រូបទៀតសម្រាប់តំណែងរបស់ Valencia នោះគឺ Ashley Young ដែលបានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំកាលពីខែមុននិង Diogo Dalot វ័យ ១៩ឆ្នាំដែលបានផ្ទេរ ពីក្លិប Porto ក្នុងតម្លៃ ១៩លានផោនកាលពីខែមិថុនា ២០១៨ កន្លងមក។
អត្ថបទដោយ៖ Cambosport
ប្រភព៖ bbc