Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • កីឡាផ្សេងៗ
  • Swimming
  • Tennis
  • កីឡាជាតិ
  • កីឡាអន្តរជាតិ
  • ក្រុមហែលទឹក កំពុងពង្រឹងចំណេះដឹងបន្ថែម លើជំនាញជាគ្រូបង្វឹកកីឡាបាល់ទឹក

    សិក្ខាកាមចំនួន២០នាក់ តំណាងឲ្យនាយកដ្ឋានអប់រំកាយ និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង មន្ទីរអយកខេត្តកណ្តាល និងសហព័ន្ធខ្មែរកីឡាហែលទឹក បាននឹងកំពុងសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹក (Water Polo) កម្រិត១ ដើម្បីចាប់យកជំនាញថ្មី។

    វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ នេះ ត្រូវបើកដំណើរការនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃពុធនេះ ហើយគ្រូឧទ្ទេស ក្នុងវគ្គនេះ ជាអ្នកជំនាញកីឡាបាល់ទឹកមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ គឺ លោក Alex Celda ដែលជាជនជាតិគុយបារ។

    លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងនៅក្នុងពិធីបើកវគ្គនេះ កាលពីព្រឹកថ្ងៃពុធថា៖

    «យើងធ្លាប់បានបើកវគ្គបណ្តុះបណ្តាលកម្រិតដំបូង ម្តងហើយ ប៉ុន្តែវគ្គបណ្តុះបណ្តាលកម្រិត១នេះ យើងសិក្សាទៅលើការអនុវត្តជាក់ស្តែង ច្រើនជាងការសិក្សាទៅលើទ្រឹស្តី ព្រោះវគ្គនេះសង្កត់ធ្ងន់ទៅលើបច្ចេកទេសមូលដ្ឋានគ្រឹះ អ៊ីចឹងសិក្ខាកាម ត្រូវតែចេះជំនាញហែលទឹក»។

    ការបង្កើតឲ្យមានប្រភេទកីឡាបាល់ទឹក នៅកម្ពុជាឡើងវិញនេះ គឺត្រូវបានធ្វើឡើងទៅតាមការចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រោះលោកធ្លាប់ថ្លែងថា កីឡាបាល់ទឹក ដែលលេងជាក្រុមនេះ អាចនឹងទទួលបានការគាំទ្រខ្លាំង ដូចការប្រកួតលើប្រភេទកីឡាជាក្រុមផ្សេងៗទៀតផងដែរ ហើយលើកក៏មានគម្រោងបង្កើតឲ្យក្រុមបាល់ទឹក នៅតាមក្លិបហែលទឹក ស្ថិតក្រោមចំណុះរបស់សហព័ន្ធផងដែរ។

    លោក ហែល គិរី បានបន្ថែមថា៖

    «ការបង្កើត ឲ្យមានសកម្មភាពកីឡាបាល់ទឹកឡើងវិញ រយៈពេល៣ឆ្នាំនេះ យើងមានកីឡាករ២ក្រុម គឺ១នៅភ្នំពេញ និង១ទៀតហ្វឹកហាត់នៅខេត្តកំពង់ចាម ហើយនៅក្នុងឆ្នាំនេះ ឯកឧត្តមប្រធាន បានដាក់ទិសដៅថា នៅក្នុងក្លិបហែលទឹកទាំងអស់ គឺសហព័ន្ធ នឹងជួយជំរុញឲ្យមានក្រុមបាល់ទឹក។ ហេតុនេះ យើងសង្ឃឹមថា គ្រូបង្វឹកទាំងអស់ នឹងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំណេះដឹងពីវគ្គនេះ ទៅបណ្តុះបណ្តាល និងបង្កើតឲ្យមានជាក្រុមបាល់ទឹកនៅតាមក្លិបនីមួយៗ»។

    ចំណែកលោក Alex Celda ជាគ្រូឧទ្ទេស បាននិយាយនៅចំពោះមុខសិក្ខាកាមទាំងថា លោកនឹងព្យាយាមផ្តល់បទពិសោធ និងចំណេះដឹង ដែលគាត់មាន ទៅដល់សិក្ខាកាម ប៉ុន្តែសុំឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគាត់ ដើម្បីយកទៅជួយអភិវឌ្ឍកីឡាបាល់ទឹក នៅក្នុងប្រទេសកម្ពុជា៕

    អត្ថបទដោយ៖ Cambosport