ហ្វូងអ្នកគាំទ្ររបស់ក្លិប Real Madrid បានស្រែកហៅឈ្មោះអតីតគ្រូបង្វឹករបស់ខ្លួន លោក Jose Mourinho នៅខាងក្រៅ កីឡាដ្ឋានEstadio Santiago Bernabeu គោលបំណងដើម្បីអោយអ្នកចាត់ការអន្តរជាតិព័រទុយហ្គាល់រូបនោះមកដឹកនាំក្រុមសារជាថ្មីម្តងទៀត ហើយក៏បានស្រែកអំពាវនាវអោយគ្រូបង្វឹកបច្ចុប្បន្នគឺលោក Santiago Solari លាឈប់ពីតំណែងបន្ទាប់ពីការបរាជ័យក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារសម្រាប់វគ្គ១៦ក្រុមចុងក្រោយឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនោះ។

ក្រុមសផ្ទះគឺអធិរាជសរឺ Los Blancos បានធ្លាក់ចេញពីការប្រកួតដ៏ស្វិតស្វាញជាមួយភ្ញៀវ Ajax បន្ទាប់ពីចាញ់ក្នុងលទ្ធផល ៤-១ នៅពីមុខអ្នកគាំទ្ររបស់ពួកគេដ៏គួរអោយសោកស្តាយ។បន្ទាប់ពីចប់ការប្រកួតនេះ កាមេរ៉ាវីដេអូមួយត្រូវបានគេហទំព័រASបានផ្សាយជាភាសាអេស្ប៉ាញបង្ហាញពីអ្នកគាំទ្រក្រុម Real Madrid បានធ្វើការតវ៉ានៅខាងក្រៅ កីឡាដ្ឋានBernabeu ហើយបានស្រែកចំឈ្មោះអោយលោក Solari លាឈប់ពីតំណែងគ្រូបង្វឹកបង្គោល។

អ្នកគាំទ្រក៏បានស្រែកហៅចំឈ្មោះអតីតគ្រូបង្វឹកលោក Jose Mourinho ដែលបច្ចុប្បន្នកំពុងគ្មានការងារធ្វើ បន្ទាប់ពី ក្លឹប Manchester United បញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុន។Real Madrid បានជួបរឿងខកចិត្ត នៅរដូវកាលនេះបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹក Zinedine Zidane និង Cristiano Ronaldo ។

លោកJulen Lopetegui គឺជាអ្នកស្នងតំណែងដំបូងក្រោយការចាកចេញរបស់អតីតគ្រូបង្វឹក Zinidine Zidane ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីបួនខែកន្លះក្រោយបរាជ័យ៥ -១ ជាមួយគូប្រជែងជូរចត់Barcelona ។ គ្រូបង្វឹកលោកSolari កំពុងប្រឈមនិងការបាត់បង់តួនាទីស្របពេល លោក Mourinho ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ក្លិប Real Madrid កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះនិងបាននិយាយអំពីលទ្ធភាពត្រលប់មកដឹកនាំក្រុមនៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ។
លោកបានប្រាប់លោក Deportes Cuatro ថា: “ខ្ញុំមានការចងចាំកំលុងបំពេញការងារនៅ Real Madrid គឺជាបទពិសោធន៏តែមួយគត់និងខុសគ្នាពីសំណាក់ក្លឹបដែលខ្ញុំធ្លាប់បានបង្វឹកនាពេលកន្លងមក។យើងបានធ្វើរឿងដ៏អស្ចារ្យហើយបានឈ្នះពានលីកកំពូលក្នុងស្រុក។ ខ្ញុំបានប្រព្រឹត្តកំហុស ប៉ុន្តែបទពិសោធន៏និងធ្វើឱ្យខ្ញុំរីកចំរើននៅពេលខាងមុខ ។”

ប្រភព: Mirror.co.uk
