ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) បានបង្កើតឡើងក្នុងឆ្នាំ១៨៨៦ ជាអាជ្ញាធរបញ្ញត្តិធំ ជាងគេនៅលើពិភពលោកដែលទទួលខុសត្រូវច្បាប់ក្នុងការប្រកួត។ FIFA បានចុះបញ្ជីច្បាប់របស់ IFAB ក្រោយបានប្រកាសពីច្បាប់ថ្មីដែលនឹងចូលជាធរមានចាប់ពីរដូវកាលក្រោយ។ យោងគេហទំព័រ Sky Sports បានចុះផ្សាយនៅគោលការច្បាប់សំខាន់ៗចំនួនបួនដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ខាងក្រោមនេះគឺជា របាយការណ៏លំអិតអំពីនីមួយៗ។
ខាងក្រោមនេះគោលការណ៏ថ្មីទាំង ៥ទាក់ទងនិងច្បាប់ថ្មីនោះ៖
១. ការស៊ុតបាល់បញ្ចូលទីដោយបាល់ពិន័យ ក្រោយរកឃើញថាកីឡាករគូបដិបក្សធ្វើអោយប៉ះដៃដោយអចេតនានឹងមិនត្រូវធ្វើ និងមិនផ្តល់អោយជាដាច់ខាត: គ្រាប់បាល់ដែល កើតមានឡើងជាយថាហេតុ រឺប៉ះដៃកីឡាកររវាងភាគីម្ខាងទៀតដោយអចេតនា នឹងមិនត្រូវរងការពិន័យ និងអនុវត្តន៏ទៀតឡើយចាប់ពីរដូវកាលក្រោយ(២០១៩-២០២០)នេះទៅ។
២. កីឡាករអាចផ្លាស់ចេញគ្រប់ទីកន្លែងនៅលើទីលានប្រកួត: គោលបំណងជៀសវាងការរង់ចាំ និងចាយពេលវេលា កីឡាករដែលត្រូវគ្រូបង្វឹកចង់ប្តូរចេញ មិនចាំបាច់ដើររឺរត់តម្រង់មកទីកន្លែងផ្នែកកណ្តាលដែលជំនួយការអាជ្ញាកណ្តាលលើកស្លាកលេខអាវដើម្បីបង្ហាញថានរណាត្រូវផ្លាស់ចូលនិងប្តូរចេញនោះទេ ពោលគឺកីឡាករដែលមានតួនាទីត្រូវប្ដូរចូលរឺចេញនៅចំនុចណាក៏បានអោយតែនៅក្បែរឺក្រៅទីលានជិតបំផុតតាមដែលអាចធ្វើទៅបាន។
៣. គ្មានខ្សែប្រយុទ្ធនៅឈរជិតជញ្ជាំង Free Kick: កីឡាករខ្សែប្រយុទ្ធក្រោយទទួលបានបាល់ពិន័យ Free Kick នឹងមិនអនុញ្ញាតិអោយឈរជិតខ្សែការពារគូបដិបក្សប្រកួតម្ខាងទៀត ដែលធ្វើជារនាំងការពារ បាល់ Free Kick នោះបានទេ ដោយសារតែករណីនេះ និងធ្វើអោយជញ្ជាំងខ្សែការពារនោះបំលាស់ទី ដែលបង្កលក្ខណៈងាយស្រួលដល់ខ្សែប្រយុទ្ធក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ដូច្នេះច្បាប់ថ្មីនេះគឺគោលការណ៏តម្រូវអោយ ខ្សែប្រយុទ្ធដាច់ខាតត្រូវឈរយ៉ាងតិច ១ម៉ែត្រដែលជាគម្លាតពីជញ្ជាំងការពារនោះ។
៤. គ្រូបង្វឹក នឹងទទួលពិន័យដូចកីឡាករដែរ: ក្រោយច្បាប់ចូលជាធរមាន គ្រូបង្វឹកក្តីក៏និងត្រូវទទួលរង នៅការពិន័យកាតលឿង និងក្រហមពីអ្នកកាត់សេចក្តីលើទីលានគឺអាជ្ញាកណ្តាល ប្រសិនរកឃើញថាបានប្រព្រឹត្តកាយវិការមិនសមរម្យ និង ពាក្យសម្ដីក្តី ពោលគឺត្រូវទទួលរងកាតក្រហមបណ្ដេញចេញពីការប្រកួតតែម្ដងករណីល្មើសធ្ងន់ធ្ងរ។ អ្វីដែលជាការកត់សម្គាល់ទាក់ទងចំនុចទី៤ នេះគឺបានបោះបង់ចោលច្បាប់រដូវកាលចាស់ដែលគ្រូបង្វឹក និងត្រូវរងបម្រាចូលមកបញ្ជាកូនក្រុម ១ប្រកួត។
៥. ជាចុងក្រោយ ១ទៀតអ្វីដែលគួរកត់ចំណាំនោះគឺគ្មានការថែម ក្រោយស៊ុតបាល់ប៉េណាំងទីមិនចូល ប្រសិនក្រុមណាមួយទទួលបានបាល់ពិន័យ ហើយធ្វើមិនបានសម្រេចត្រូវអ្នកចាំទីទះចេញ រឺលោតបុករបារទីនោះមិនមានសិទ្ធិទាត់ថែមឡើយ។
អត្ថបទដោយ៖ Cambosport
ប្រភព៖ foxsportsasia