ស្នូកឃ័រ៖ ស្ដេចកីឡាស្នូកឃ័រកីឡាករអង់គ្លេស Ronnie O’Sullivan ទីបំផុតអាចការពារជើងឯក Shanghai Masters បានសំរេចក្រោយយកឈ្នះ Shaun Murphy ១១–៩ ហ្វ្រេមនៅវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍កន្លងទៅ។ នេះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏តានតឹងមួយ បន្ទាប់ពីដំណាក់កាលដំបូង ១០ហ្វ្រេមស្មើគ្នា ៥–៥ និងនាំមុខគ្នាទៅវិញទៅមក។
តែក្រោយមកនៅហ្វ្រេមទី១៣ Murphy វាយមួយឈើបាន ១១១ពិន្ទុនាំមុខ ៧–៦ មុនពេលដែលកីឡាករវ័យ ៤៣ឆ្នាំ O’Sullivan យកឈ្នះ ៤ ហ្វ្រេមជាប់គ្នាវិញ។ កីឡាករវ័យ ៣៧ឆ្នាំ Shaun Murphy ក៏ព្យាយាមអោយដល់ហ្វ្រេមកាត់សេចក្ដីដែរ តែមួយឈើ ៨៦ពិន្ទុរបស់ O’Sullivan ធ្វើអោយការប្រកួតបញ្ចប់ត្រឹមនេះជាមួយលទ្ធផល ១១–៩ ហ្វ្រេម។ `
នេះជាជើងឯក Shanghai Masters បីឆ្នាំជាប់គ្នាហើយសំរាប់ Ronnie O’Sullivan និងជាពានទី៧២ ក្នុងអាជីពរបស់កីឡាករវ័យ ៤៣ឆ្នាំរូបនេះ តែនៅតែឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកដដែលតាមពីក្រោយ Judd Trump ដោយសារជ័យជំនះនៅ Shanghai នេះលែងត្រូវបានរាប់បញ្ចូលក្នុងពិន្ទុពិភពលោកហើយ៕`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង