ប្រភពចិន បានបញ្ជាក់ថា Floyd Mayweather អាចនឹងជួបកីឡាករចិនសៅលីញ Nhat Long នៅចុងឆ្នាំនេះ ដោយការប្រកួតអាចធ្វើឡើងនៅហុងកុង។`
បើយោងវិបសាយ Toutiao របស់ចិន បានបញ្ជាក់ថា Agency ហុងកុង DEF បានបង្ហោះរូបភាពនៃការប្រកួតរបស់ Nhat Long និង Floyd នៅចុងឆ្នាំនេះ។ រឿងនេះ បានចែកចាយយ៉ាងច្រើននៅលើបណ្ដាញសង្គម ព្រោះកីឡាករទាំងពីរនេះពិតជាល្បីខ្លាំងណាស់នៅលើលោក ជាពិសេសនៅទឹកដីប្រទេសសំបូរប្រជាជននៅអាស៊ីនេះតែម្ដង។`
ប្រសិនបើ Nhat Long ពិតជាប្រកួតជាមួយកីឡាករអាមេរិកខាងលើមែន នោះវាជាក្ដីស្រមៃមួយក្លាយជាការពិតហើយ។ វានឹងក្លាយជាការប្រកួតធំបំផុតក្នុងប្រវត្តិសាស្ត្រចិនមិនខាន ព្រោះ Floyd ជាកីឡាករមិនដែលចាញ់នោះទេ ក្នុងប្រវត្តិប្រកួតផ្លូវការរបស់គេ។
ការប្រកួតរវាងអ្នកទាំងពីរគឺ Nhat Long បានបញ្ជាក់ថារូបគេមិនបដិសេធឡើយក្នុងការប្រកួត ក្រោមច្បាប់របស់ Boxing ដែលសម្រេចដោយ Floyd ព្រោះរូបគេមិនខ្លាចឡើយ។ សង្ឃសៅលីញនេះ មានប្រវត្តិហាត់ Boxing ជាយូរមកហើយ។ ខណៈដែលចុងឆ្នាំនេះ រូបគេក៏មិនអាចឡើងប្រកួតជាមួយកីឡាករថៃ Buakaw បានដែរ ព្រោះឮដំណឹងថាមានបញ្ហាសុខភាព៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង