ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនរបស់ក្លិបបក្សីស្លាបដែកខណ្ឌឬស្សីកែវ រហស្សនាមមេទ័ពគួនអ៊ី កីឡាករ សួន ចាន់នី (សូត្រ ប៊ុនធី) បានប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះថៃមកពីខេត្តបុរីរាំ កីឡាករ ស៊ីងថង ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញពេញ ៣ទឹក។

ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា សួន ចាន់នី និងកីឡាករថៃ ស៊ីងថង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើដៃ ជង្គង់ និងកែងទៅលើគ្នាយ៉ាងខ្លាំងៗ ហើយនៅដើមទឹកទី៣ ចាន់នី បានប្រើផ្លែកែងវាយកីឡាករថៃ ឲ្យបែកចេញឈាមនៅចិញ្ចើមខាងស្ដាំ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួតគណៈកម្មការបានផ្ដល់ពិន្ទុឲ្យ សួន ចាន់នី និង ស៊ីងថង ស្មើគ្នា៕

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង