Sardar Azmoun ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីរ៉ង់ ​បាន​បន្ដ​រក​គ្រាប់​បាល់​បាន​ឱ្យ​ក្រុម Zenit ​យក​ឈ្នះ​លើ​ក្រុម Benfica ​៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

ប៉ះ​ក្រុម Benfica ​ក្នុង​ដី​ខ្លួន​ឯង ​ហាក់​ធ្វើ​ឱ្យ​ក្រុម Zenit ​មិន​មាន​អ្វី​ពិបាក​ក្នុង​ការ​យក​៣​ពិន្ទុ​នា​ការ​ប្រកួត​ទី​២​នេះ​ទេ។ ពួកគេ​បាន​នាំ​មុខ​ក្រុម Benfica ​បាន​ដល់​ទៅ​៣​គ្រាប់​មុន​ឯ​ណោះ ដោយ​គ្រាប់​ទី​១​ធ្វើ​បាន​ដោយ Dzyuba ​នៅ​នាទី​២១ ​គ្រាប់​ទី​២ ជា​ការ​ចូល​ទី​ខ្លួន​ឯង​របស់ Ruben Dias នៅ​នាទី​៧០​និង​គ្រាប់​ទី​៣​រក​បាន​ដោយ Azmoun ​នៅ​នាទី​៧៨។ ​១​គ្រាប់​របស់ Benfica ​ធ្វើ​បាន​ដោយ Tomas ​នៅ​នាទី​៨៥។ ជាមួយ​លទ្ធផល​ឈ្នះ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម​នៅ រុស្ស៊ី​​ឈរ​កំពូល​តារាង​ពូល G ​ដោយ​មាន​៤​ពិន្ទុ​ស្មើ​ក្រុម Lyon ​ដែរ។ ​

និយាយ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Azmoun ​វិញ ​គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន។ ​រូបគេ​នឹង​ត្រូវ​លេង​ឱ្យ​ជម្រើស​ជាតិ​នេះ ​នៅ​វគ្គ​ជម្រុះ World Cup 2022 ​ដោយ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ ​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង​គោ​ព្រៃ​កម្ពុជា ​នៅ​ទឹក​ដី​របស់​អ៊ីរ៉ង់​ផ្ទាល់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ By: Sabay

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង