ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli របស់ក្រុម Arsenal បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនផ្តួល Standard Liege ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គចែកពូល កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុម Manchester United បានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ពេលប្រកួតជាមួយនឹងក្រុម AZ Alkmaar។
Martinelli វ័យ១៨ឆ្នាំ បានតែតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុន Arsenal នាំមុខ នៅនាទី ទី១៤ នាកីឡដ្ឋាន Emirates នៅមុនពេលបន្ថែមគ្រាប់បាល់ទី២របស់គេ ក្នុងរយៈពេល២នាទីក្រោយមក។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទើបតែបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងជាលើកទី២របស់គេប៉ុណ្ណោះសម្រាប់ក្រុម Arsenal បើគិតចាប់តាំងពីផ្ទេរទៅកាន់ក្លិបនេះ កាលពីខែកក្កដា។ រូបគេក៏បានស៊ុតបាល់បញ្ចូលទី២គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គេពេលជួបជាមួយនឹងក្រុម Nottingham Forest ក្នុងពាន League Cup។
Joe Willock បានរកគ្រាប់បាល់ទី៣ឲ្យក្រុម Arsenal នៅនាទី ទី២២ ហើយ Martinelli បានជួយឲ្យកីឡាករ Dani Ceballos រកបាន១គ្រាប់ទៀត ដើម្បីបំពេញជ័យជម្នះដ៏កក់ក្តៅមួយផ្សេងទៀតក្នុងក្របខ័ណ្ឌអឺរ៉ុប តែម្តង ខណៈដែលក្រុមរបស់លោក Unai Emery បានឡើងទៅឈរលេខ១ក្នុងពូល F ដោយមាន៦ពិន្ទុ។ ទាក់ទងនឹងទម្រង់លេងរបស់ Martinelli ខ្សែការពារ Hector Bellerin បានប្រាប់បណ្តាញសារព័ត៌មានថា៖ «ក្រុមនេះ មានការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ។ វាពិតជាការឈ្នះដ៏សំខាន់សម្រាប់យើង»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង