ខ្សែប្រយុទ្ធ Wu Lei របស់ក្លិប Espanyol បានក្លាយជាកីឡាករចិនដំបូងគេដែលបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតដ៏សំខាន់មួយរបស់ក្របខ័ណ្ឌអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមរបស់គេបានផ្តួលក្រុម CSKA Moscow ក្នុងលទ្ធផល ២-០ ក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូល។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បានរករកគ្រាប់បាល់បើកឆាកនៅនាទី ទី៦៤ នៅប្រទេសរុស្ស៊ី តាមរយៈការស៊ុតបាល់ពីលើក្បាលរបស់អ្នកចាំទី Igor Akinfeev របស់ក្រុម CSKA ចូលទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់ពីកីឡាករ Matias Vargas។ Wu ដែលក្រោយមកបានរងពិន័យកាតលឿងសម្រាប់ការធ្វើពុតជាដួលនោះ បានចូលរួមជាមួយនឹងក្លិប Espanyol ពីក្លិប Shanghai SIPG កាលពីខែមករា ក្នុងតម្លៃខ្លួនចំនួន២លានអឺរ៉ូ (ស្មើនឹង២,២៥លានដុល្លារអាមេរិក)។
រូបគេបានក្លាយជាកីឡាករចិនដំបូងគេបង្អស់ដែលរកបានគ្រាប់បាល់ក្នុងការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់អេស្ប៉ាញ កាលពីខែមីនា ក្នុងពេលក្រុមខ្លួនបានយកឈ្នះ លើក្រុម Real Valladolid ៣-១។ រូបគេក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ អំឡុងការប្រកួតជម្រុះសម្រាប់យុទ្ធនាការ Europa League នៅរដូវកាលនេះ និងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួន១៤លើកសម្រាប់ក្រុម Espanyol នៅរដូវកាលនេះ។
Wang Shuang បានក្លាយជាកីឡាការិនីចិនដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុន តាមរយៈការស៊ុតបាល់បញ្ចូលទីឲ្យក្រុម Paris Saint-Germain ក្នុងយុទ្ធនាការផ្នែកនារី៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង