ក្លិបយក្សរួមទីក្រុងក្របខ័ណ្ឌ Premier League ពីរគឺ Manchester City និង Man​chester United បានឈានដល់ការប្រកួតប្រជែងគ្នាក្នុងការផ្ទេរយកកីឡាករវ័យក្មេងគឺខ្សែបម្រើ Martin Odegaard របស់ក្រុម Real Madrid ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម​ Real Sociedad។

ប្រភពី Eldesmarque របស់អេស្បាញបានចុះផ្សាយថា លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City ដែលធ្លាប់ចង់បានខ្សែបម្រើ Isco របស់ Real Madrid បានបង្វែគោលដៅមកលើកីឡាករ Odegaard ដែលបច្ចុប្បន្នកំពុងលេងឡើងជើងខ្លាំងជាមួយក្រុម Real Sociedad។

អតីតគ្រូបង្វឹកក្រុម Bayern Munich និង Barcelona ពិតជាមើលឃើញថាយុវជនសញ្ជាតិន័រវេសរូបនេះជាអ្នកស្នងតំណែង David Silva ដែលបានប្រកាសចាកចេញពីក្លឹបនៅបញ្ចប់រដូវកាល ២០១៩-២០២០ ខាងមុខ ស្របពេល Odegaard​ និងមិនមានកៅអីសម្រាប់ជម្រើស ១១នាក់ដំបូងនៅកីឡាដ្ឋាន Santiago Bernabeu ទេប្រសិនរូបគេត្រលប់មក Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈប្រធានក្លឹបលោក Florentino Perez មានបំណងចង់លក់រូបគេចេញផងដែរ។

ប្រភពដដែលក៏បានចុះផ្សាយថាមិនមែនតែក្រុមម្ចាស់ជើងឯក Premier League នោះទេ សូម្បីតែក្រុមបិសាចក្រហម Manchester United, Arsenal, Borussia Dortmund និង Atletico Madrid ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍នឹងកីឡាករវ័យ ២០ឆ្នាំរូបនេះដែលបច្ចុប្បន្នមានតម្លៃប្រមាណ ៦០លានផោនផងដែរ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង