ខ្សែប្រយុទ្ធ Thomas Mueller បានប្រកាសកាលពីថ្ងៃពុធថា រូបគេមិនរីករាយដោយការស្ថិតជាកីឡាករបម្រុងនៅឯក្លិប Bayern Munich ឡើយ ស្របពេលដែលមានព័ត៌មានថា រូបគេចង់ចាកចេញពីក្លិបនេះ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា។
Mueller ដែលនឹងឈានចូលវ័យ៣០ឆ្នាំ កាលពីខែមុន មិនបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងការប្រកួត៥លើកចុងក្រោយរបស់ក្រុម Bayern ខណៈដែលរូបគេបានប្រាប់ទស្សនាវដ្តី Kicker ថា៖ «និន្ននាការនេះ មិនធ្វើឲ្យខ្ញុំរីករាយនោះឡើយ»។ តារាឆ្នើមរូបនេះបានប្រាប់បន្តថា៖ «ខ្ញុំទើបតែឈានចូលវ័យ៣០ឆ្នាំ ខ្ញុំកំពុងតែស្ថិតក្នុងលក្ខខណ្ឌដ៏អស្ចារ្យ ហើយខ្ញុំស្រេកឃ្លានជ័យជម្នះ ទាំងជាមួយនឹងក្លិប និងជោគជ័យផ្ទាល់ខ្លួន។
ខ្ញុំជឿជាក់ថា ខ្ញុំអាចបន្តជួយដល់ក្រុមបាន ជាមួយនឹងគុណភាពរបស់ខ្ញុំ»។ Mueller បានបន្ថែមទៀតថា៖ «ប្រសិនបើក្រុមគ្រូបង្វឹក នៅតែឃើញថា ខ្ញុំជាកីឡាករបម្រុងម្នាក់ នៅថ្ងៃអនាគត ខ្ញុំត្រូវតែគិតពីជម្រើសផ្សេង។ ខ្ញុំក៏មានមហិច្ឆតា ផងដែរ»។ លោក Niko Kovac គ្រូបង្វឹករបស់ក្រុម Bayern ពេញចិត្តនឹងការប្រើប្រាស់ Philippe Coutinho ជាខ្សែបម្រើប្រយុទ្ធ ដើម្បីគាំទ្រដល់ Robert Lewandowski ដែលនាំឲ្យ Mueller មានឱកាសតិចតួចក្នុងរដូវកាលមកទល់ពេលនេះ។
Mueller បានលេងត្រឹមតែ៣០នាទីប៉ុណ្ណោះ ក្នុងពេលក្រុម Bayern បានរងបរាជ័យក្រោមស្នាដៃក្រុម Hoffenheim ២-១ លើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍ ខណៈការបរាជ័យនេះ បានធ្វើឲ្យពួកគេបាត់បង់កៅអីនៅលើកំពូលតារាង៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង