កីឡាករប្រដាល់អាមេរិក Patrick Day បានស្លាប់ក្នុងវ័យ២៧ឆ្នាំ ៤ថ្ងៃបន្ទាប់ពីរងរបួសខួរក្បាលក្នុងការប្រកួតជាមួយកីឡាករ Charles Conwell។ Patrick បានសន្លប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវដៃគូផ្ដួលក្នុងទឹកទី១០ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ USBA Super Welterweight Title ក្នុងទីក្រុង Chicago។ អ្នកផ្គត់ផ្គង់លោក Lou DiBella បានប្រកាសពីដំណឹងដ៏ក្រៀមក្រំកាលពីថ្ងៃពុធម្សិលមិញ។
ពេលបញ្ចប់ការប្រកួត ក្រោយដឹងដៃគូមានបញ្ហារបួសធ្ងន់ កីឡាករ Charles Conwell វ័យ២១បានបញ្ចេញសារសោកស្ដាយមួយថា គេមិនចង់ឲ្យមានរឿងបែបនេះកើតឡើងទេ អ្វីគ្រប់យ៉ាងគឺចង់ត្រឹមឈ្នះធម្មតាប៉ុណ្ណោះ។ ប្រសិនអ្វីៗអាចត្រលប់ក្រោយ គេមិនចង់ឲ្យរឿងនេះកើតឡើងឡើយ។
Patrick Day ធ្លាប់ប្រកួតបាន២២ដង ឈ្នះ១៧ ចាញ់៤ និងស្មើម្ដង។ ចំណែក Charles Conwell មិនដែលស្គាល់ពាក្យចាញ់ទេក្នុងអាជីពប្រដាល់១១ប្រកួតកន្លងទៅ៕
ទស្សនាវិដេអូរបស់កីឡាករ Patrick Day ទាំងពីរខាងក្រោមនេះ:
ប្រភព៖ BBC ប្រែសម្រួល៖ ហេង សុធារិទ្ធិ Credit: Sabay
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង