កាលពីថ្ងៃអង្គារ មានការដកស្រង់សម្តីក្លែងក្លាយមួយឃ្លាពីអតីតខ្សែប្រយុទ្ធក្រុម Manchester United និង Real Madrid គឺលោក Ruud van Nistelrooy ដែលវាបានលេចលើបណ្តាញសារព័ត៌មានអេស្ប៉ាញ និង អង់គ្លេសជាច្រើន។
សម្តីក្លែងក្លាយរបស់ Van Nistelrooy ដែលធ្វើកោតសរសើរចំពោះ Leonel Messi ដែលស្តាប់ទៅហួសហេតុពេកដែលធ្វើឱ្យអតីតកាលរបស់គាត់ ដែលធ្លាប់រួមរស់ជាមួយនឹងក្រុមបីសាចក្រហម និង អធិរាជសរ មានការមិនពេញចិត្តជាខ្លាំង។
តាមពិតទៅដូចជាច្បាស់ការទៅហើយ ថាវាគឺក្លែងក្លាយទាំងស្រុង៖ “គ្មាននរណាម្នាក់នៅជិត Messi ទេ៖ Cristiano គឺជាអ្នកស៊ុតបាល់បញ្ចូលទី, Iniesta គឺជាខួរក្បាល, Salah, Mane, Hazard និង Mbappe សុទ្ធតែជាកីឡាករដែលពូកែជាងគេ។ ប៉ុន្តែ Messi គឺជាម្នាក់ដែលរួមបញ្ចូលគ្នាទាំងអស់ គ្មានកីឡាករណាម្នាក់នៅកំរិតរបស់គាត់ទេ វាដូចជាគាត់មកពី PlayStation។”
តាមសំដីរបស់បុរសវ័យ ៤៣ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ទៅកាន់បណ្តាញទូរទស្សន៍ហូឡង់ ដែលមិនបញ្ចេញឈ្មោះ។ គ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលទេ ដែលថា Van Nistelrooy បានបង្ហោះទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់គាត់ដែលនិយាយពីការបដិសេធទាំងស្រុងទៅលើពាក្យទាំងនេះ
ប្រភព៖ tribuna
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង