ក្រុមការពារតំណែងជើងឯក Real Madrid កំពុងតែឈានដល់ទីបំផុតមួយ ដោយអាចនឹងលក់ខ្សែបម្រើ Toni Kross ដែលជាគោលដៅអាទិភាព ដើម្បីកាត់បន្ថយការចំណាយប្រាក់យកទៅទិញអតីតខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Neymar ដើម្បីមកជំនួសខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ហើយនេះគឺជាជម្រើសដែលក្រុម កំពុងគិតរកវិធីដោះស្រាយ។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស The Express បានចុះផ្សាយថា៖ Kross អាចនឹងចូលរួមជាមួយ Man.United ដែលតែងតែកោតសរសើរពីសមត្ថភាពរបស់ខ្លួនកន្លងមក។ ខ្សែប្រយុទ្ធស្លាប Gareth Bale ក៏ជាសមាជិកក្រុមស្តេចស Real Madrid ដែលអាចនឹងចាកចេញពីកីឡាដ្ឋាន Estadio Santiago Bernabeu ជាមួយមិត្តរួមក្រុម Kross ដើម្បីកាត់បន្ថយការចំណាយលើទឹកប្រាក់ក្នុងការទិញ Neymar មករួមក្រុមផងដែរ។
Kross បានផ្ទេរពីក្រុម Bayern Munich មកចូលរួមជាមួយក្រុម Real Madrid ក្រោយពីជួយអោយឥន្រ្ទីយ៏ដែក អាឡឺម៉ង់លើកពាន World Cup 2014 បន្ទាប់ពីផ្តួលក្រុមអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ។ នៅជាមួយ Real Madrid បាន 3រដូវកាល Kross បានជួយក្រុមលើកពាន La Liga (2016-2017) និងពានរង្វាន់ដ៏ធំនៅទ្វីបអឺរ៉ុប UEFA Champion League(2016 & 2017) 2ឆ្នាំចុងក្រោយជាប់ៗគ្នាផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព​៖ sport-english
Via :cambosport