ONE Championship រៀបចំព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃសុក្រទី២២ ខែ វិច្ឆិកា ដែលជាការរៀបចំចុងក្រោយសម្រាប់ខែនេះ។ ការប្រកួតនឹងធ្វើឡើងនៅសង្វៀន Indoor Stadium នៃប្រទេសសិង្ហបុរីដែលគេឲ្យឈ្មោះថា ONE: EDGE OF GREATNESS ក្នុងនោះមានការប្រកួតការពារខ្សែក្រវាត់លំដាប់ពិភពលោក និង ការប្រកួតគុនចម្រុះច្រើនទៀតយ៉ាងជក់ចិត្ត។ ខាងក្រោមនេះជាហេតុផលចំនួន ៥ ដែលអ្នកគាំទ្រនៅកម្ពុជា និងពិភពលោក ត្រូវតែតាមដានព្រឹត្តិការណ៍ពីសិង្ហបុរី។
#1 គូប្រកួតដណ្ដើមខ្សែក្រវាត់
ក្នុងការប្រកួតគូឯក កីឡាករ Nong-O Gaiyanghadao ដែលជាម្ចាស់ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion នឹងឡើងមកការពារខ្សែក្រវាត់ទល់កីឡាករកំពុងមានឈ្មោះបោះសំឡេងនិងជាមិត្តរួមជាតិថៃដូចគ្នា Saemapetch Fairtex។
Fairtex មានវ័យ២៥ឆ្នាំទើបឈ្នះ៣លើកជាប់គ្នាដែលត្រូវបានគេទទួលស្គាល់ជាការប្រកួតល្អនៅសង្វៀន ONE Championship និង ត្រូវគេរំពឹងថានឹងអាចទម្លាក់ខ្សែក្រវាត់របស់ Nong-O បាន។
បែបណាក្ដី Nong-O នៅខ្លាំងក្រោយចូលរួមប្រកួតនៅ ONE Super Series កាលខែ មេសាឆ្នាំ ២០១៨ និងបន្តរហូតដល់ឈ្នះខ្សែក្រវាត់ ONE Bantamweight Muay Thai World Championship។ Nong-O ជោគជ័យពីរលើកមកហើយក្នុងការការពារខ្សែក្រវាត់របស់ខ្លួន។ ប៉ុន្តែនេះជាលើកដំបូងដែល ONE Super Series មានកីឡាករមកពីប្រទេសថៃតែមួយឡើងដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក។
#2 ទីបំផុត Khan និង Ting ជួបគ្នាជាថ្មី
ទាំងកីឡាករសិង្ហបុរី Amir Khan និង កីឡាករម៉ាឡេស៊ី Ev “E.T.” Ting ជួបគ្នាតាំងឆ្នាំ ២០១៤ ប៉ុន្តែ៥ឆ្នាំមកនេះមិនដែលជួបគ្នាឡើយ។ Khan ជាកីឡាករល្អបំផុតមួយក្នុងប្រភេទទម្ងន់របស់គេហើយឈ្នះ ១១ លើកក្នុងអាជីព។ Khan ជាអ្នកផ្ដួលដៃគូសន្លប់ច្រើនក្នុងប្រវត្តិសាស្ត្ររបស់ ONE ដូចកីឡាករ Christian Lee ក្នុងប្រភេទទម្ងន់ lightweight ដែរ។ ចំណែក “E.T.,” ទទួលជ័យជម្នះ ១៧ លើកក្នុងអាជីព ហើយវ៉ៃគូប្រកួតឲ្យចុះចាញ់ចំនួន ១០ លើក។ គេទាំងពីរនឹងក្លាយជាការប្រកួតអស្ចារ្យក្នុងនាមជាគូឯករង។
#3 អតីតម្ចាស់ខ្សែក្រវាត់ Strawweight World Champs នឹងរះឡើងវិញ
អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champions ពីររូបនឹងប្រកួតនៅសង្វៀន ONE: EDGE OF GREATNESS ហើយអាចនឹងរះសាជាថ្មី។ កីឡាករមកពីក្រុម Evolve, Dejdamrong Sor Amnuaysirichoke និង Alex Silva ដាក់គោលដៅយកជ័យនិងក្លាយខ្លួនទៅជាកីឡាករល្អទៅថ្ងៃមុខ។ កីឡាករប្រេស៊ីល Silva ជួបកីឡាករចិន Peng Xue Wen។ Peng ជាកីឡាករចំបាប់លំដាប់ពិភពលោកពីរស្ថាប័ន ខណៈដែល Silva ជាម្ចាស់ខ្សែក្រវាត់ Silva Copa de Mundo BJJ World Champion។ រីឯ កីឡាករ Dejdamrong តតាំងនឹងកីឡាករប៉ាគីស្ថាន Muhammad Imran។
#4 ការប្រកួតទម្ងន់ Bantamweight គួរឲ្យចាប់អារម្មណ៍
Chen Lei ឬ មានឈ្មោះក្រៅ “Rock Man” និង កីឡាករអាមេរិករស់នៅសិង្ហបុរី Troy Worthen “Pretty Boy” មានឱកាសជួបគ្នាដែលមិនធ្លាប់មានពីមុនមក។ Worthen ទាញបានចំណាប់អារម្មណ៍យ៉ាងខ្លាំងកាលបង្ហាញខ្លួននៅ ONE លើកដំបូងកាលខែ កក្កដាដោយផ្ដួលគូប្រកួតឲ្យសន្លប់ត្រឹមទឹកទី២។ ចំណែក Chen បានត្រលប់មកទទួលជ័យជម្នះវិញពេលឈ្នះ Anthony Engelen ដោយពិន្ទុជាឯកច្ឆន្ទកាលខែ មិថុនា។ ដោយមិនមានការសង្ស័យអ្នកដែលឈ្នះការប្រកួតនេះអាចនឹងត្រូវឡើងទៅជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Championship កីឡាករសញ្ជាតិប្រេស៊ីល Bibiano Fernandes ដើម្បីដណ្ដើមខ្សែក្រវាត់។
#5 ការប្រកួត Super Series មិនអាចខកខានការទស្សនា
នេះជាការប្រកួត ONE Super Series Muay Thai ចំនួន ៣គូ ដែលគេចង់ទស្សនាគ្រាប់គ្នា។ ការប្រកួតគូបើកឆាក កីឡាករហូឡង់ Brown Pinas ជួបកីឡាករមកពីចក្រភពអង់គ្លេស Liam Nolan ក្នុងទម្ងន់ featherweight។ ហើយទម្ងន់ flyweight គឺកីឡាករវៀតណាម Nguyen Tran Duy Nhat ប៉ះកីឡាករជប៉ុន Yuta Watanabe ។ គូចុងក្រោយ គឺទម្ងន់ featherweight ដែលជាការជួបគ្នារវាងជើងខ្លាំងថៃ Petchmorakot Petchyindee Academy និងកីឡាករអង់គ្លេស Charlie “Boy” Peters។ Peters ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ សម័យកាលហើយផ្ដួលគូប្រកួតឲ្យសន្លប់ជាង ៣០ដងក្នុងអាជីពរបស់ខ្លួន។ ប៉ុន្តែឥឡូវនេះមកប៉ះកីឡាករមានទេពកោសល្យថៃ Petchmorakot ដែលជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ពីរប្រភេទទម្ងន់ផ្សេងគ្នា។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF GREATNESS នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពីសិង្ហបុរីចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
អត្ថបទ៖ ស៊ីធី