ទម្រង់លេងរបស់ក្រុមកាំភ្លើងធំ Arsenal មិនបានវិវឌ្ឍមករកភាពល្អប្រសើរនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃ និងកាន់តែធ្លាក់ក្នុងស្ថានភាពមួយកាន់តែពិបាកទៅៗរៀងរាល់សប្តាហ៍។ ដូច្នេះហើយមានបណ្តាញសារពត៌មាន បានចុះផ្សាយថាក្លឹបកំពុងតែសម្លឹងរកគ្រូបង្វឹកថ្មីម្នាក់ដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅបច្ចុប្បន្នគឺលោក Unai Emery។
អតីតកីឡាករឆ្នើម Mikel Arteta បច្ចុប្បន្នជាគ្រូបង្វឹកជំនួយក្រុម Man.City និងអតីតអ្នកចាត់ការទូទៅក្រុម Juventus លោក Massimiliano Allegr សុទ្ធតែធ្លាប់មានទំនាក់ទំនងក្នុងការចង់បានផ្លាស់មកដឹកនាំក្រុមយក្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងជើងមួយនេះ។ ជាចុងក្រោយយោងប្រភពពី Daily Mail បានចុះផ្សាយបានឱ្យដឹងថាក្លឹបកំពុងសម្លឹងឃើញបេក្ខភាពអ្នកចាត់ការទូទៅក្រុម Wolverhampton Wanderers លោក Nuno Espirito Santo ដើម្បីជំនួសតំណែងលោក Emery នាពេលខាងមុខនេះ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Nuno ធ្លាប់មានស្នាដៃល្អក្រោយពីជួយក្រុមឡើងមកលេងនៅក្របខណ្ឌ Premier League និងបាននាំក្លឹបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ កាលពីរដូវកាលមុន។ ខណៈដូវកាលបច្ចុប្បន្នរបស់ពួកគេនៅតែខ្លាំងដោយកំពុងឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីកកំពូល។
ប្រភព៖ Foxstarasia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង