Ansu Fati ខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីវ័យក្មេងបំផុតនៅលីកកំពូលអឺរ៉ុប Champions League ដែលមានវ័យត្រឹមតែ ១៧ឆ្នាំនិង ៤០ថ្ងៃ ។
កីឡាករអន្តរជាតិអេស្បាញរូបនេះ ស៊ុតបញ្ចូលទីក្រុម Inter Milan ពីចម្ងាយ ដើម្បីបំផ្លាញក្តីសង្ឃឹម ជើងខ្លាំងមកពីអ៊ីតាលី និងជួយក្រុមផ្តួលក្រុមកំពុងនាំមុខតារាង La Liga បញ្ចប់ក្នុងលទ្ធផល ២-១ នៅក្នុងនាទីទី៨៦ នៃការប្រកួតក្របខ័ណ្ឌ Champions League កាលពីព្រឹកថ្ងៃ១១ ធ្នូ ២០១៩។
Ansu Fati កើតនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០០២ ជាកីឡាករមានអនាគតវែងឆ្ងាយរបស់ក្រុម បាសេឡូណា បន្ទាប់ពីក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្រុមបាល់ទាត់បាសេឡូណា Ansu Fati ធ្លាប់លេងបាន ៤១៣នាទីរកបាន ៣គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបាន ១គ្រាប់។
Ansu Fati បានបំបែកកំនត់ត្រាកីឡាករវ័យក្មេង Peter Ofori-Quaye ធ្លាប់ជាកីឡាករវ័យក្មេងជាងគេនៅ Champions League ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីក្រុម Olympiakos ពេលគាត់មានវ័យ ១៧ឆ្នាំនិង ១៩៥ថ្ងៃប៉ុណ្ណោះ។