ក្លឹបបិសាចក្រហម Man.United ត្រៀមខ្ចីជើងខ្សែប្រយុទ្ធន័រវែសពីក្លឹប Red Bull Salzburg មកកាន់ទឹកដី Old Trafford នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២០ ខាងមុខនេះ។

ប្រភពពីកាសែត The Sun បានចុះផ្សាយថាក្រុមបិសាចក្រហម Manchester United មានទំនុកចិត្តនិងមានជម្រើសផងដែរក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ក្នុងកិច្ចព្រមព្រៀង ៧៦លានផោន (១០០ លានដុល្លារ)ផងដែរ។

តែទោះបីជាយ៉ាងណាក្លិប Red Bull Salzburg ចង់ផ្តល់កិច្ចសន្យាខ្ចីជើងច្រើនជាងសម្រាប់កីឡាករវ័យ១៩ឆ្នាំរូបនេះ សម្រាប់រយៈពេលនៅសល់នៃរដូវកាលនេះស្របពេល Haaland ខ្លួនឯងក៏បង្ហាញពីចេតនាចង់លេងក្នុងលក្ខណ្ឌខ្ចីជើងនេះផងដែរ។

គ្រូបង្វឹក Man.United លោក Ole Gunnar Solskjaer ចង់បានខ្សែប្រយុទ្ធឆ្នើមដែលរកបានគ្រាប់បាល់បញ្ចូលទី ២៤គ្រាប់ក្នុងការបង្ហាញខ្លួន ២២លើកនៅរដូវកាលនេះក្នុងខែមករាដើម្បីជួយក្រុមបញ្ចប់រដូវកាលនេះនៅចំណាត់ថ្នាក់កំពូលក្រុមទាំង៤(Top៤)។