អតីត​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​ Chris Barker បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​ ៣៩ឆ្នាំ​ កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលីស​ South Wales។

យោង​តាម​​ប៉ូលីស​ South Wales បាន​បញ្ជាក់​ថា​ ៖ ” Barker ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​​ កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​។ ​មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្លាប់​មិន​ទាន់​ច្បាស់​នោះ​ទេ​ ប៉ុន្តែ​ករណី​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​ ” ។

មរណភាព​របស់​ Barker នេះ​ក៏​ត្រូវ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ និង​កើត​សេចក្ដី​ទុក្ខ​ក្រៀម​ក្រំ​ទៅ​ដល់​មិត្តៗ​ ដែល​ធ្លាប់​រួម​ក្លឹប​ជា​មួយ​គ្នា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Chris Barker ធ្លាប់​បង្ហាញ​ខ្លួន​ជាង​ ៦៧៥​ប្រកួត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩មកហើយ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៧៕