ខ្សែក្រវាត់ថ្មីកម្រិតពិភពលោកត្រូវបានដាក់ឲ្យដណ្ដើមនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃសុក្រទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ។ ជើងខ្លាំងថៃ Petchmorakot Petchyindee Academy ប្រឈមនឹងកីឡាករជើងខ្លាំងមកពីរុស្សី Jamal Yusupov ដែលជាគូឯកដើម្បីដណ្ដើមខ្សែក្រវាត់ ONE Featherweight Muay Thai World Champion។
Petchmorakot ចូលខ្លួនមកប្រកួតនៅសង្វៀនលំដាប់ពិភពលោក ក្នុងនាមជាកីឡាករម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ច្រើនសម័យកាល ហើយរូបគេក៏ត្រូវឡើងមកស្ដារកិត្តិយសឡើងវិញក្រោយចាញ់ក្នុងកម្មវិធី ONE Kickboxing Featherweight Grand Prix នៅវគ្គ៨នាក់ចុងក្រោយកាលខែ កក្កដា។
Petchmorakot ទើបបង្ហាញក្បាច់ដ៏អស្ចារ្យកាលខែ វិច្ឆិកា ពេលរូបគេយកឈ្នះកីឡាករអង់គ្លេស Charlie “Boy” Peters ដោយប្រើក្បាច់អុកជង្គង់ចំដងខ្លួនក្នុងកម្មវិធី ONE: EDGE OF GREATNESS។ ជ័យជម្នះនេះធ្វើឲ្យអ្នកលេងគុនមួយថៃរូបនេះចំណាយពេលវេលាជិត១ឆ្នាំក្នុងការប្រកួត Kickboxing ហើយអ្នកលេងក្បាច់គុនមកពីបាងកក ទទួលបានឱកាសឡើងសាកល្បងក្បាច់គុនជាថ្មីដើម្បីដណ្ដើមខ្សែក្រវាត់។
មុនពេលប៉ះគ្នានេះ អ្នកគាំទ្រមួយចំនួនបានទាយថា Yusupov គួរជួប “The Boxing Computer” Yodsanklai IWE Fairtex ព្រោះវីរបុរសថៃត្រូវការសងសឹក។ ការប្រកួតកន្លងទៅជើងចាស់មកពីរុស្សីបានផ្ដួល Yodsanklai យ៉ាងជូរចត់ត្រឹមទឹកទី២ ក្នុងកម្មវិធី ONE:AGE OF DRAGONS កាលខែ វិច្ឆិកា។ ក្រៅពីគូឯកនេះ ក៏មានការប្រកួតគុនចម្រុះ និង មួយថៃល្អៗជាច្រើនទៀត។
ចំណែកកីឡាករប្រេស៊ីល Leandro “Leo” Ataides រង់ចាំរយៈពេលយ៉ាងយូរ មុនពេលត្រលប់មកកាន់រេញជាថ្មីតតាំង Reiner “The Dutch Knight” de Ridder ក្នុងទម្ងន់ middleweight នៃការប្រកួតគុនចម្រុះ។
នេះជាគូប្រកួតនៅកម្មវិធី ONE: WARRIOR’S CODE ដូចខាងក្រោម៖
• Petchmorakot Petchyindee Academy vs. Jamal Yusupov (ONE Featherweight Muay Thai World Title)
• Leandro Ataides vs. Reiner de Ridder (mixed martial arts – middleweight)
• Marat Gafurov vs. Iuri Lapicus (mixed martial arts – lightweight)
• Eko Roni Saputra vs. ខុន ស៊ីចាន់ (mixed martial arts – flyweight)
• Koyomi Matsushima vs. Kim Jae Woong (mixed martial arts – featherweight)
• Bi Nguyen vs. Itsuki Hirata (mixed martial arts – women’s atomweight)
• Sunoto vs. Yang Fei (mixed martial arts – 68-kilogram catch weight)
• Abro Fernandes vs. Achmad Eko Priandono (mixed martial arts – flyweight)
• Taiki Naito vs. Savvas Michael (ONE Super Series Muay Thai – flyweight)
• Oscar Yaqut vs. Antonis Muyak (mixed martial arts – featherweight)
• Andy Howson vs. Josh Tonna (ONE Super Series Muay Thai – strawweight)
• Egi Rozten vs. Fajar (mixed martial arts – flyweight)
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕